ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានវ៉ាក់សាំងជិត១លានដូសបន្ថែមទៀតពីយន្តការកូវ៉ាក់នៅចុងឆ្នាំនេះ
ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រមាណជិត១លានដូសបន្ថែមទៀតពីយន្តការកូវ៉ាក់នៅចុងឆ្នាំនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ថ្លែងក្នុងពេលអញ្ជើញទៅទទួលវ៉ាក់សាំងModerna ចំនួន ១៨៨.១៦០ដូស តាមរយៈយន្តការកូវ៉ាក់កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ជំនួយជាវ៉ាក់សាំង Modernaតាមរយៈយន្តការកូវ៉ាក់នេះ គឺស្ថិតក្នុងចំណោមការផ្តល់ជាបន្តបន្ទាប់កន្លងមករបស់យន្តការកូវ៉ាក់មកកាន់កម្ពុជា ហើយមកទល់ពេលនេះចំនួនវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់ គឺមានចំនួនច្រើនជាង៣លានដូស។

លោកស្រីបានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ឬអាស្ត្រាហ្សេនេកាជាជំនួយរបស់យន្តការកូវ៉ាក់ ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀតប្រមាណ៩០ម៉ឺនដូសនៅចុងឆ្នាំនេះ ធ្វើឱ្យចំនួនវ៉ាក់សាំងកើនឡើងដល់ប្រមាណ៦០ភាគរយនៃចំនួនវ៉ាក់សាំងដែលយន្តការនេះបានសន្យាផ្តល់ឱ្យកម្ពុជា ប្រមាណ៦,៦លានដូស។
លោកស្រីបានពន្យល់ថា យន្តការកូវ៉ាក់គឺជាសម្ព័ន្ធភាពសកលក្រោមកិច្ចដឹកនាំរបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ(CEPI) អង្គការសុខភាពពិភពលោក រួមជាមួយនឹងមូលនិធិសហប្រជាជាតិដើម្បីកុមារ(យូនីសេហ្វ)។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វ គឺជាស្ថាប័នធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់។
លោកស្រីបានបន្តទៀតថា ប្រទេសកម្ពុជានៅតែជាប្រទេសមួយនៅក្នុងចំណោមប្រទេសនាំមុខគេនៅក្នុងពិភពលោក ចំពោះការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន ដោយមានមនុស្សពេញវ័យច្រើនជាង ៩,៧លាននាក់ (៩៧% នៃក្រុមប្រជាជនគោលដៅ ដែលមានអាយុចាប់ពី១៨ឆ្នាំ) បានចាក់វ៉ាក់សាំងពេញលេញ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នៅចុងឆ្នាំនេះ រហូតដល់ឆ្នាំក្រោយ ខណៈមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយនិងការបញ្ជាទិញប្រមាណ៤០លាន២៣ម៉ឺនដូសរួមទាំងវ៉ាក់សាំងModerna ចំនួន ១៨៨.១៦០ ដូសតាមរយៈយន្តការកូវ៉ាក់ផងដែរ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


