Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី បើកប្រតិបត្តិការ​​​ទ្រង់ទ្រាយ​ធំ ចាប់ជនសង្ស័យ​នៃ​ក្រុម ISIS ​ក្នុងខេត្ត​៣០

បានផុស

នៅ

ក្រសួងមហាផ្ទៃនៃប្រទេសតួកគី បានប្រកាសកាលពីថ្ងៃទី១៨ ខែកក្កដា ថា អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ១១៩ នាក់ នៅទូទាំងប្រទេស ក្រោមការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម (ISIS)។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន brecorder

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​មហាផ្ទៃ​តួកគី បានបញ្ជាក់ថា ជនសង្ស័យទាំង ១១៩ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ប៉ូលិស ដែលបានធ្វើឡើងនៅក្នុងខេត្តចំនួន ៣០ ដើម្បីបង្ក្រាបអង្គការភេរវកម្ម Daesh (ឈ្មោះហៅក្រៅរបស់ក្រុម ISIS) ដោយនៅក្នុងនោះរួមមានទាំងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ា ផងដែរ។

ក្រសួងមហាផ្ទៃ បានបន្តថា បទចោទប្រកាន់ដែលត្រូវបានដាក់ទៅលើអ្នកដែលត្រូវបានឃាត់ខ្លួនទាំងនោះ រួមមាន ការធ្វើជាសមាជិកនៃក្រុម ISIS, ការបង្ហោះការឃោសនាផ្សព្វផ្សាយរបស់ក្រុម ISIS លើបណ្តាញសង្គម និងការផ្តល់ហិរញ្ញប្បទានដល់ក្រុម ISIS តាមរយៈអន្តរការី ឬអ្វីដែលហៅថា «អង្គការសប្បុរសធម៌»។

កាលពីចុងខែមិថុនា ប៉ូលិសតួកគីបានបាញ់សម្លាប់បុរសម្នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងការបាញ់ប្រហារតទល់គ្នាមួយ នៅភាគខាងត្បូងទីក្រុងអង់ការ៉ា ពោលគឺរយៈពេលពីរសប្តាហ៍ មុនពេលដែលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ត្រូវបានប្រារព្ធឡើងនៅក្នុងរាជធានីមួយនេះ។

បន្ទាប់ពីព្រឹត្តិការណ៍នោះមក មនុស្សចំនួន ២០៩ នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុម ISIS ឬក្រុមឆ្វេងនិយមជ្រុល ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងអង់ការ៉ា ទៅតាមបញ្ជារបស់ប្រធានព្រះរាជអាជ្ញានៃទីក្រុងនេះ។

សូមជម្រាបជូនថា តួកគីបានចាត់ទុកក្រុម ISIS ជាអង្គការភេរវកម្មខុសច្បាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ កាលពីមុន ក្រុមភេរវកម្មមួយនេះ បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែក និងកាំភ្លើងជាច្រើនលើកនៅក្នុងប្រទេស ដោយបានសម្លាប់មនុស្សស្លូតត្រង់អស់រាប់រយនាក់។ ហេតុនេះហើយ ទើបសមត្ថកិច្ចតួកគីតែងតែបើកប្រតិបត្តិការរុករក និងវាយឆ្មក់ចាប់ខ្លួនបណ្តាញសម្ងាត់របស់ក្រុមនេះជាប្រចាំ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម