ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីទួរគីនឹងចាក់វ៉ាក់សាំងកូវីដ ដើម្បីធ្វើជាគំរូសម្រាប់ប្រទេសជាតិ
ប្រធានាធិបតីទួរគីបាននិយាយកាលពីថ្ងៃសុក្រថា ក្រៅពីប្រទេសចិន ទួរគីកំពុងទាក់ទងជាមួយប្រទេសរុស្ស៊ីលើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ហើយគាត់នឹងចាក់វ៉ាក់សាំងដើម្បីធ្វើជាគំរូសម្រាប់ប្រទេសជាតិ ។
លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការបន់ស្រន់កាលពីថ្ងៃសុក្រនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគីថា “យើងមានកិច្ចពិភាក្សាជាបន្តជាមួយរុស្ស៊ី និងចិន ។ នៅលើបញ្ហានេះ ខ្ញុំផ្ទាល់មិនមានបញ្ហាជាមួយនឹងការចាក់វ៉ាក់សាំងនោះទេ” ។
លោក Erdogan បាននិយាយថា វាជាជំហានមួយដែលគួរតែត្រូវបានអនុវត្តដើម្បីធ្វើជាគំរូដល់ប្រទេសជាតិ និងសុខភាពប្រជាជនដែលចាំបាច់ត្រូវធ្វើ ។

បច្ចុប្បន្នប្រទេសចិនមានក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ៣ រួមមាន Sinovac Biotech ក្រុមហ៊ុន CanSino Biologics និងក្រុមហ៊ុន Sinophram Group សុទ្ធតែបានបង្ហាញពីជោគជ័យ ១០០ ភាគរយនៅក្នុងការសាកល្បងព្យាបាលដំណាក់កាលកណ្តាល ឬទី ២ ខណៈវ៉ាក់សាំងរុស្ស៊ី Sputnik V បានបង្ហាញប្រសិទ្ធភាព ៩២ ភាគរយ បន្ទាប់ពីលទ្ធផលបឋមនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសទួរគីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧៦៥,៩៩៧ ករណី និងមានអ្នកស្លាប់ចំនួន ១៤,៥០៩ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៤២៣,១៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ
ចុចអាន ៖ រុស្ស៊ី ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដក្នុងទីក្រុង មូស្គូ ហើយ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


