ព័ត៌មានអន្ដរជាតិ
លោក Erdogan ព្រមាន ស៊ុយអែត! កុំសង្ឃឹមឲ្យសោះថា តួកគី គាំទ្រសម្រាប់ការចូលជាសមាជិក ណាតូ (មានវីដេអូ)
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារទី២៤ខែមករានេះថា ប្រទេសស៊ុយអែត កុំសង្ឃឹមឲ្យសោះថា តួកគី នឹងគាំទ្រការប៉ុនប៉ងចូលជាសមាជិកណាតូរបស់ខ្លួន។ ការព្រមានរបស់លោក កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីច្បាប់ចម្លងនៃគម្ពីរ Quran ត្រូវបានដុតក្នុងការតវ៉ានៅទីក្រុង ស្តុកខុល។

ក្រុមបាតុករឃើដនៅក្នុងប្រទេសស៊ុយអែត បានចងទីងមោងរូបលោក Erdogan ព្យួរជើងឡើងលើក្នុងខែនេះ ក្រោយមកក៏មានការដុតគម្ពីរ Quran តែម្តង។

ជាការឆ្លើយតប លោក Erdogan បាននិយាយថា “ស៊ុយអែត កុំសង្ឃឹមឲ្យសោះ ថាយើងនឹងគាំទ្រពួកគេ សម្រាប់ការចូលជាសមាជិកអង្គារណាតូ។ វាច្បាស់ណាស់ថា អ្នកដែលបង្កភាពអាម៉ាស់បែបនេះនៅមុខស្ថានទូតនៃប្រទេសរបស់យើង មិនអាចរំពឹងថានឹងមានក្តីមេត្តាណាមួយពីយើង ទាក់ទងនឹងពាក្យសុំរបស់ពួកគេទៀតទេ”។

តួកគីដែលជាប្រទេសភាគច្រើនមានអ្នកកាន់សាសនាមូស្លីម បានបរិហារការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត ក្នុងការអនុញ្ញាតឲ្យមានបាតុកម្ម ថាជារឿងមិនអាចទទួលយកបានទាំងស្រុង។
គួរបញ្ជាក់ជាថ្មី ប្រទេសស៊ុយអែត រួមជាមួយហ្វាំងឡង់ បានដាក់ពាក្យចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីរុស្ស៊ី វាយលុកអ៊ុយក្រែន ប៉ុន្តែការតវ៉ានាពេលថ្មីៗនេះបានបង្កើនភាពតានតឹងកាន់តែខ្លាំង។ ដើម្បីចូលរួមក្នុងណាតូបាន លុះត្រាតែមានការយល់ព្រមពីសំណាក់រដ្ឋជាសមាជិកទាំងអស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


