ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ
ប្រទេសសិង្ហបុរីនឹងបរិច្ចាគទឹកប្រាក់ចំនួន៥លានដុល្លារដើម្បីជួយដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាបឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩។ បើមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងចំនួន២ពាន់លានដូសនឹងត្រូវចែកចាយមុនដាច់ឆ្នាំ២០២១។

ប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងទទួលបានជំនួយនេះរួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីននិងវៀតណាម។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសនិងសុខាភិបាលបាននិយាយថា សាមគ្គីភាពជាសកលគឺចាំបាច់ណាស់សម្រាប់ការឆ្លើយតបជាអន្តរជាតិប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតនេះ។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា ប្រទេសសិង្ហបុរីនឹងផ្តល់ថវិកាចំនួន៥,០០០,០០០ដុល្លារអាមេរិកដល់កម្មវិធី COVAX ដែលនឹងជួយគាំទ្រដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចំនួន៩២ឲ្យទទួលបានវ៉ាក់សាំងកូវីដតាមរយៈកម្មវិធី COVAX។

សេចក្តីប្រកាសព័ត៌មានដដែលបានកត់សម្គាល់ថា ការប្តេជ្ញាចិត្តនេះគឺជាផ្នែកមួយនៃការគាំទ្រជាប់លាប់របស់ប្រទេសសម្រាប់ពហុភាគីវ៉ាក់សាំងនិងការទទួលបានវ៉ាក់សាំងដោយស្មើភាពនិងសមធម៌។

ប្រទេសសិង្ហបុរីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិរបស់ខ្លួនរួមមានអង្គការសហប្រជាជាតិ, អង្គការសុខភាពពិភពលោក, អង្គការ Gavi និងអង្គការផ្សេងទៀតដើម្បីជំរុញវ៉ាក់សាំងពហុភាគីនិយមនិងបង្កើតឲ្យមានការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតនេះ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ
ចុចអាន៖ ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


