ព័ត៌មានអន្ដរជាតិ
ទួរគីនឹងមិនងាកចេញពីការទិញប្រព័ន្ធមីស៊ីល S-400s របស់រុស្ស៊ី
ប្រទេសទួរគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនងាកចេញពីការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីនោះទេ ទោះបីមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែបានបន្ថែមថានឹងស្វែងរកការដោះស្រាយបញ្ហាជាមួយសម្ព័ន្ធមិត្តណាតូតាមរយៈការសន្ទនា ។

កាលពីខែធ្នូទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើទីក្រុងអង់ការ៉ាសម្រាប់ការទទួលបានប្រព័ន្ធការពារមីស៊ីល S-400 ដោយផ្អែកលើមូលដ្ឋានដែលពួកគេគំរាមកំហែងដល់យន្តហោះចម្បាំង F-35 របស់ខ្លួន ហើយមិនត្រូវគ្នានឹងប្រព័ន្ធការពាររបស់សម្ព័ន្ធមិត្តណាតូ ។ ទួរគីបដិសេធរឿងនេះ ហើយនិយាយថា ប្រព័ន្ធនេះនឹងឈរដោយឯករាជ្យពីការការពាររបស់អង្គការណាតូ ។
ចាប់តាំងពីលោក Joe Biden ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ទីក្រុងអង់ការ៉ាបាននិយាយថា ខ្លួនចង់បានចំណងទាក់ទងល្អប្រសើរជាងមុន ហើយបានស្នើជាថ្មីម្តងទៀតនូវក្រុមការងាររួមគ្នាលើប្រព័ន្ធ S-400 ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធម្តងហើយម្តងទៀត ហើយនិយាយថាទណ្ឌកម្មនឹងនៅតែមានរហូតដល់ទួរគីលែងមានមីស៊ីលទាំងនោះទៀត ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រដ្ឋមន្រ្តីការពារជាតិទួរគីបាននិយាយាកាលពីថ្ងៃអង្គារថា ទីក្រុងអង់ការ៉ានឹងស្នើឲ្យមានការធ្វើសកម្មភាពតែមួយផ្នែកប៉ុណ្ណោះនៃប្រព័ន្ធ S-400 នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ TRT Haber អ្នកនាំពាក្យប្រធានាធិបតីលោក Ibrahim Kalin បាននិយាយថា ការអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្តីត្រូវបានគេយល់ច្រឡំ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេដោយបន្ថែមថា ការពិភាក្សាកំពុងត្រូវបានធ្វើឡើងជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញការខ្វែងគំនិតគ្នា ប៉ុន្តែដំណោះស្រាយភ្លាមៗចំពោះបញ្ហានានាមិនត្រូវបានរំពឹងទុកឡើយ ។

លោក Kalin បាននិយាយថា “សហរដ្ឋអាមេរិកបាននិយាយថា រហូតមកដល់ពេលនេះខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយលើបញ្ហាប្រព័ន្ធការពារមីស៊ីល S-400 ឡើយ ហើយទួរគីនឹងមិនងាកចេញពីបញ្ហាទិញ S-400 របស់រុស្ស៊ីនោះទេ” ។
ទន្ទឹមនោះសហរដ្ឋអាមេរិកក៏បានដកទួរគីចេញពីកម្មវិធីយន្តហោះ F-35 របស់ខ្លួនផងដែរដែលទីក្រុងអង់ការ៉ាជាអ្នកផលិត និងជាអ្នកទិញ ពាក់ព័ន្ធប្រព័ន្ធការពារមីស៊ីល S-400 កាលពីពាក់កណ្តាលឆ្នាំ ២០១៩ ខណៈប្រទេសទួរគីបាននិយាយថា ការទិញ S-400s របស់ខ្លួនគឺជាភាពចាំបាច់ ព្រោះថាវាគ្មានជម្រើសសមស្របណាមួយពីសម្ព័ន្ធមិត្តណាតូនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ប្រធានាធិបតីទួរគីនឹងចាក់វ៉ាក់សាំងកូវីដ ដើម្បីធ្វើជាគំរូសម្រាប់ប្រទេសជាតិ
ចុចអាន ៖ ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


