ព័ត៌មានអន្ដរជាតិ
ពេលដំណើរតាមអាកាសលើកដំបូង ស្ត្រីខ្ពស់ជាងគេលើលោក ត្រូវមហាជនចាប់អារម្មណ៍ខ្លាំង
ព័ត៌មានដែលថា ស្ត្រីមានកម្ពស់ខ្ពស់ជាងគេលើលោក បានធ្វើដំណើរតាមយន្តហោះជាលើកដំបូង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។

កញ្ញា Rumeysa Gelgi អាយុ ២៥ឆ្នាំ រស់នៅប្រទេសតួកគី កម្ពស់ ២.១៥ម៉ែត្រ ត្រូវបានស្ថាប័ន Guinness World Records កត់បញ្ជីជាមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក នៅឆ្នាំ២០២១។ កាលពីខែកញ្ញា ឆ្នាំមុន វាគឺជាបទពិសោធន៍លើកដំបូងក្នុងជីវិតរបស់នាង ដែលបានឆ្លងកាត់អារម្មណ៍នៃការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក អស់រយៈពេលជាង ១៣ម៉ោង។

ដោយសារកម្ពស់ដ៏ខ្ពស់ជាងគេ Rumeysa Gelgi មិនអាចជិះកៅអីធម្មតាដូចអ្នកដំណើរទូទៅបានឡើយ។ ដូច្នេះ ក្នុងពេលនោះក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរកៅអីធម្មតាចំនួន ៦ ទៅជាកៅអីវែង ដើម្បីឱ្យ Rumeysa Gelgi អាចគេងបានស្រួល ក្នុងអំឡុងពេលធ្វើដំណើរទៅដល់ទិសដៅប្រកបដោយផាសុខភាព។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន Rumeysa Gelgi បាននិយាយថា នោះគឺជាការហោះហើរលើកដំបូង ដ៏ដូចជាការធ្វើដំណើរក្រៅប្រទេសលើកទីមួយក្នុងជីវិតផងដែរ។ ដោយសារនាងមិនអាចអង្គុយបានយូរ ព្រោះបញ្ហាឆ្អឹងខ្នង ទើបបានជាខាងក្រុមហ៊ុនរៀបចំកៅអីពិសេឱ្យនាងសម្រាកតែម្ដង៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ នារីទួរគីបំបែកកំណត់ត្រា Guinness ជាស្រ្តីមានកម្ពស់ខ្ពស់ជាងគេលើលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


