ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron លើអ្នកចាក់វ៉ាក់សាំងពេញដូស
មនុស្ស ៤ នាក់នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដបំប្លែងខ្លួន Omicron ទោះបីជាពួកគេបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ពេញដូសក៏ដោយ ។

ការិយាល័យសុខភាពសាធារណៈនៅរដ្ឋ Baden-Wuerttemberg បាននិយាយថា អ្នកឆ្លង ៣ នាក់ក្នុងចំណោមពួកគេបានត្រឡប់មកពីប្រទេសអាហ្រ្វិកខាងត្បូងនៅថ្ងៃទី ២៦ ខែវិច្ឆិកា និងថ្ងៃទី ២៧ ខែវិច្ឆិកា ។
ចំណែកអ្នកទី ៤ គឺជាសមាជិកគ្រួសារនៃអ្នកត្រឡប់មកវិញម្នាក់ក្នុងចំណោមពួកគេ ។ អ្នកទាំង ៤ បានបង្ហាញរោគសញ្ញាកម្រិតមធ្យម ហើយកំពុងធ្វើចត្តាឡីស័ក ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ប្រទេស និងដែនដីជាច្រើននៅទូទាំងពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ France24
ចុចអាន ៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន Omicron ឆ្លងសាហាវជាង Delta រហូតដល់ ៥ ដង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


