ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន Omicron ឆ្លងសាហាវជាង Delta រហូតដល់ ៥ ដង (មានវីដេអូ)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron មានអត្រាឆ្លងច្រើនជាងវីរុសបំប្លែងខ្លួនឥណ្ឌា Delta រហូតដល់ទៅ ៥ ដង ។

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Bambino Gesu នៅទីក្រុង Rome ប្រទេសអ៊ីតាលីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “យើងសូមបង្ហាញរូបភាពមួយសន្លឹកដែលមើលទៅដូចជាផែនទី ។ យើងអាចមើលឃើញយ៉ាងច្បាស់ថា វីរុសបំប្លែងខ្លួន Omicron បង្ហាញពីការវិវត្តច្រើនជាងវីរុសបំប្លែងខ្លួនឥណ្ឌា Delta” ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា “វីរុស Omicron ឆ្លងច្រើនជាងវីរុស Delta ចំនួន ៥ ដង ហើយវីរុសនេះបានប្រមូលផ្តុំផ្នែកខាងលើទាំងអស់នៅក្នុងតំបន់មួយនៃប្រូតេអ៊ីនដែលមានអន្តរកម្មជាមួយកោសិកាមនុស្ស” ។

រូបភាពនេះត្រូវបានផលិតចេញពីការសិក្សាលំដាប់នៃវីរុសបំប្លែងខ្លួនថ្មីនេះមកពីប្រទេសបុតស្វាណា អាហ្វ្រិកខាងត្បូង និងហុងកុង ។
គួរបញ្ជាក់ថា Omicron គឺជាវីរុសកូវីដបំប្លែងខ្លួនទី ៧ ហើយដែលពិភពលោកកំពុងភ័យខ្លាចរាលដាលខ្លាំង បន្ទាប់ពីវីរុសបំប្លែងខ្លួន Alpha, Belta, Delta, Gamma, Lambda និងវីរុស Lota ហើយវាហើយមានការវិវត្តច្រើនមិនធម្មតា ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ប្រទេសអាស៊ាន ៨ ហើយហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ដោយសារវីរុស Omicron
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


