សុខភាព
កុំឃើញក្រូចឆ្មារពណ៌លឿងស្មានគ្មានវីតាមីនស្មើពណ៌បៃតង អានហើយអាចភ្ញាក់ផ្អើល
ដោយសារកម្ពុជាយើងមិនទម្លាប់ដាំផ្លែក្រូចឆ្មារអម្បូរពណ៌លឿងនិងមានទំហំធំបែបនេះ ការហូរចូលថ្មីៗនៃក្រូចឆ្មារពណ៌លឿងធ្វើឱ្យយើងគិតថា វាទំនងគ្មានវីតាមីន។
សូមអានសិន ពីអ្វីៗដែលមានសារៈប្រយោន៍ក្នុងផ្លែក្រូចឆ្មារពណ៌លឿងដែលពិភពលោកពេញនិយមខ្លំាង ជាពិសេសប្រើផ្ទាល់ក្នុងភេសជ្ជៈ។

១. ជំនួយសាច់ដុំ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រូចឆ្មារពណ៌លឿងមានអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម នៃភាពតានតឹងក្នុងរាងកាយ និងអុកស៊ីតកម្មនៃការរលាក។ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់ក្រូចឆ្មារពណ៌លឿង អាចជួយបន្ថយការឈឺសាច់ដុំ ពេលដែលហាត់ប្រាណរួចនិងខូចសាច់ដុំដោយប្រការណាមួយ។
២. បំបាត់ការឈឺចាប់រួមគ្នា
ជាការពិត ការសិក្សាមួយបានរកឃើញថា ការទទួលទានអាហារបំប៉នបន្ថែមជាមួយក្រូចឆ្មារលឿង ដែលសំបូរទៅដោយអង់ទីអុកស៊ីដង់ ក៏ដូចជាអាស៊ីដខ្លាញ់អូមេហ្គា ៣ (ប្រេងត្រី) អាចជាវិធីព្យាបាលជំនួស សម្រាប់ការគ្រប់គ្រងរួមគ្នា។ ជាពិសេសសម្រាប់មនុស្សចាស់ ដែលឧស្សាហ៍ឈឺសន្លាក់។
៣. ទប់ស្កាត់ភាពធាត់
ភាពធាត់អាចបណ្ដាលឱ្យមានផលវិបាក ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីកមួយចំនួន។ ការស្រាវជ្រាវបានរកឃើញថា ក្រូចឆ្មារពណ៌លឿងអាចមានសមត្ថភាពជួយការពារភាពធាត់។
ក្រូចឆ្មារពណ៌លឿង រារាំងការប្រមូលផ្ដុំនៃទ្រីគ្លីសេរីត កាត់បន្ថយការរលាក និងប្រឆាំងនឹងស្ត្រេសអុកស៊ីតកម្មដែលបណ្ដាលឲ្យធាត់ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារដើរស្រួល។

៤. អាចការពារការវិវត្តនៃជំងឺក្រិន
ការសិក្សាមួយក្នុងឆ្នាំ ២០១៤ ដែលបានធ្វើឡើងលើអ្នកជំងឺ ៣០ នាក់ បានសង្កេតឃើញពីផលវិជ្ជមាននៃការបន្ថែមជាមួយក្រូចឆ្មារពណ៌លឿង ។ នៅចុងបញ្ចប់នៃការស្រាវជ្រាវ អ្នកជំងឺធ្ងន់ធ្ងរបំផុតដែលទទួលទានក្រូចឆ្មារពណ៌លឿងនេះ បានរកឃើញថា កំហាប់ប្រូតេអ៊ីន C-reactive របស់ពួកគេបានថយចុះគួរឱ្យកត់សម្គាល់។ ។
ដោយពិចារណាលើការពិតដែលថា កំហាប់ប្រូតេអ៊ីន C-reactive ត្រូវបានផលិតនៅក្នុងថ្លើម និងជាសញ្ញាសំគាល់ឈាម ដែលជាមូលហេតុនៃការរលាកនៅក្នុងខ្លួន ដែលបណ្ដាលឲ្យរាងកាយក្រិន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


