សុខភាព
ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ
ទឹកក្តៅៗ អាចផ្តល់ឱ្យរាងកាយយើងនូវទឹកឮដើម្បីបំពេញវត្ថុរាវ ក៏អាចជួយរំលាយអាហារបំបាត់ការកកស្ទះដែលជាបច្ច័យនាំមកនូវអារម្មណ៍ល្អៗ ធូរស្បើយក្នុងសម្ពាធបេះដូង មុនពេលចាប់ផ្តើមថ្ងៃនីមួយៗ។

ជនជាតិចិនចាត់ទុកទឹកក្តៅថាជាឱសថព្យាបាលសុខភាពដែលគេតែងធ្វើជារឿងដំបូងមុនគេនៅពេលព្រឹក និងមុនពេលចូលគេង ហើយទទួលបានអត្ថប្រយោជន៍ផ្នែកសុខភាពដ៏ល្អស្មានមិនដល់។
ទឹកក្តៅដែល មានបន្ថែមក្រូចឆ្មាមួយចំណិតតូចជំរុញវីតាមីនសេដែលវីតាមីននេះមានប្រសិទ្ធិភាពតែពេលព្រលឹមប៉ុណ្ណោះ។
ក្រៅពីនោះទឹកក្តៅអាចជួយ បំបាត់ការកកស្ទះសំបោះរច្រមុះ ជួយបន្ធូរប្រហោងឆ្អឹងដែលស្ទះ ហើយថែមទាំងអាចបំបាត់ការឈឺក្បាល កម្ចាត់ភ្នាសរំអិលក្នុងបំពង់ក។ល។

ជាទូទៅ ការទទួលទានទឹកក្តៅ ពេលព្រឹកឡើង ជួយសម្រួលការបន្ទោបង់និងធ្វើឱ្យផ្នែករំលាយអាហារធ្វើការបានយ៉ាងសកម្មទៀត។ នៅពេលទឹកក្តៅធ្វើចលនាឆ្លងកាត់ក្រពះនិងពោះវៀន សរីរាង្គរំលាយអាហារទទួលបានជាតិទឹកល្អប្រសើរដើម្បីសម្អាតកំចាត់កាកសំណល់សល់ពីយប់។
មិនតែប៉ុណ្ណោះការទទួលទានទឹកក្តៅ អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់ នៅពេលមុនចូលសម្រាក បើយើងកំពុងមានអារម្មណ៍ឈឺនិងអាចកាត់បន្តយទៅឈឺតិចជាងមុនបាន។
អ្នកដែលមានជំងឺរលាកសន្លាក់ គួរទទួលទានទឹកក្តៅដើម្បីធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់។
ទឹកក្តៅ ថែមទំាងអាច ជួយបំបាត់អាការៈទល់លាមកដោយវាចូលទៅធ្វើឱ្យពោះវៀនកន្ត្រាក់ ព្រោះកាកសំណល់ចាស់ដែលជាប់នៅក្នុងពោះវៀនយូរ អាចធ្វើឱ្យទល់លាមកបាន។

អនុសាសន៍ទូទៅពីអ្នកជំនាញគឺ មនុស្សពេញវ័យគួរផឹកទឹក ៨ កែវ យ៉ាងហោច ក្នុងមួយថ្ងៃ។ ការចាប់ផ្តើមថ្ងៃនីមួយៗ ដោយការទទួលទានទឹកក្តៅនិងការចូលគេងជាមួយទឹកក្តៅក៏អាចជួយសម្រកទម្ងន់និងធ្វើអោយប្រសើរឡើងនូវចលនាឈាមរត់ កាត់ បន្ថយកម្រិតស្ត្រេសលែងមានអារម្មណ៍ថប់បារម្ភ និង អាចជួយការកម្ចាត់ជាតិពុលនៅក្នុងបរិដ្ឋានរស់នៅដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មានអត្ថប្រយោជន៍កំពូល៧យ៉ាង
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


