Connect with us

វប្បធម៌ ជំនឿ

ខែកំណើត ​៦នេះ ហាមចេញក្រៅច្រើន បើចង់ចៀសសំណាងអាក្រក់

បានផុស

នៅ

ពេញមួយខែធ្នូនេះ មនុស្សដែលចាប់កំណើតក្នុងខែមួយចំនួន មានត្រណម ហាមចេញក្រៅផ្ទះយូរៗដូចជា ដើរលេងឆ្ងាយ និងដើរដាច់យប់។ បើអាចចៀសបាន ពួកគេនឹងសុខសប្បាយ ប៉ុន្តែបើបំពាន ពួកគេនឹងជួបសំណាងអាក្រក់ ជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខែទាំងនោះរួមមាន៖

មេសា-ឧសភា

ចាប់ពីដើមខែរហូតដាច់ខែ មនុស្សដែលមានកំណើតក្នុងខែមេសា និងឧសភា ជួបសំណាងមិនល្អឡើយ ​ប្រសិនចេះតែសម្ងំនៅក្រៅផ្ទះ ​យូរៗពេក។ ការងាររបស់គេអាចផ្លាស់ប្ដូរភ្លាមៗ ទាំងមិនបានត្រៀម។ ដូច្នេះគួរត្រៀមខ្លួនជានិច្ច និងមានផែនការទី១ ផែនការទី២ ដើម្បីទប់ទល់ស្ថានការណ៍មិនល្អ។

វិច្ឆិកា-ធ្នូ

ខែទាំងពីរនេះ សំណាងមិនល្អប៉ះចំខ្លាំងដែរ ​រហូតដល់ចុងខែធ្នូ។ ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពរាងកាយជាទីបំផុត។ ជំងឺនឹងតាមព្យាធិ ឯសុខភាពផ្លូវចិត្តក៏ប្រែប្រួលលឿន ឆេវឆាវ និងឆាប់ខឹងទៀត។ កំហឹងទល់កំហល់ នាំខាត​បង់ បើមិនចេះទប់អារម្មណ៍ អាចបង្កជម្លោះធំ ពិបាកដោះស្រាយ។

សីហា-កញ្ញា

ផ្កាយគ្រោះ ​​នឹងធ្លាក់លើមនុស្សកើតក្នុងខែសីហា និងកញ្ញា កំលុងខែធ្នូនេះ។ រាល់ការបំពេញភារកិច្ចនានា ហាក់ច្របូកច្របល់ សាំញ៉ាំ ​ពិបាកនឹងសម្រេចលទ្ធផល។ ជាទូទៅ​អ្នករកស៊ី មិនប្រទះនឹងបញ្ហាធំដុំឡើយ ប៉ុន្តែអ្នកធ្វើការក្រោមបង្គាប់គេ រងសម្ពាធច្រើន អាចឈានដល់ការលាឈប់។

យ៉ាងណាមិញ ទោះជាជួបសំណាងមិនល្អក្ដី ខែទាំង ៦ អាចដោះគ្រោះពីអាក្រក់មកល្អ បានផលពិតៗ ដោយការបង្ហោះគោម និងបរិច្ចាគចង្កៀងឬអំពូលភ្លើង៕

អត្ថបទ៖ សន្យា

ចុចអាន៖ វក​ ម្សាញ់​ កុរ​ និង​ ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ

ចុចអាន៖ រឿងសំណាង និងរឿង​ត្រូវ​ប្រយ័ត្ន​ ចំពោះតារានិករទាំង១២ កំលុងឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម