នយោបាយ
អ្នកវិភាគ ៖ ចាស់ទុំបក្សកាន់អំណាចកំពុងរៀបចំអ្នកបន្តវេន តែអ្នកបន្តវេនបក្សប្រឆាំងបែរព្យាយាមកៀសចាស់ទុំចេញពីបក្សទៅវិញ
លោកបណ្ឌិត សេង សារី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅព្រឹថ្ងៃព្រហស្បតិ៍នេះ ទំនងជាឃ្នើសចិត្តនឹងក្រុមអតីតបក្សប្រឆាំង បានលើកឡើងពីរឿងអ្នកបន្តវេននៃគណបក្សបកាន់អំណាច និងអតីតបក្សប្រឆាំង។ លោកថា ខណៈដែលចាស់ទុំគណបក្សកាន់អំណាចកំពុងរៀបចំអ្នកបន្តវេន តែបែរជាអ្នកបន្តវេននៃអតីតបក្សប្រឆាំងកំពុងព្យាយាមកៀសចាស់ទុំចេញពីបក្សទៅវិញ។

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិត សេង សារី បានសរសេរបែបនេះថា៖ «រឿងពិតដែលមិនគួរនិយាយ!អំឡុងពេលចាស់ទុំរបស់គណបក្សកាន់អំណាចកំពុងរៀបចំអ្នកបន្តរវេន បែរជាអ្នកបន្តរវេនរបស់គណបក្សប្រឆាំងកំពុងព្យាយាមយកជើងកៀសចាស់ទុំក្នុងបក្សចេញពីសង្វៀននយោបាយ និងព្យាយាមជាន់ក្បាលចាស់ទុំក្នុងបក្សចេញមុខទៅវិញ (?)»។

បើទោះបីមិនចុចឱ្យឈ្មោះក្តី ប៉ុន្តែនៅអមសំណេររបស់ខ្លួន លោកបណ្ឌិត សេង សារី បានបង្ហាញនូវរូបភាពលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខា។ កូនស្រីច្បងរបស់លោក កឹម សុខា នាពេលប៉ុន្មានថ្ងៃនេះ បានបើកវាយការប្រហារបកទៅលោក សម រង្ស៊ី និងក្រុមលោកវិញទាក់ទងទៅនឹងការបែកបាក់នៃសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ធ្វើបែបនេះ ក៏ដើម្បីជាការការពារដល់លោក កឹម សុខា ផងដែរ។

ចំណែក លោក ហ៊ុន ម៉ាណែត វិញ នៅពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគត។ ការប្រកាសរបស់សម្តេចតេជោ គឺទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជា មហាជនទូទៅ។ យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះហើយថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


