ព័ត៌មានជាតិ
កម្លាំងជំនាញចុះបង្ក្រាបឈ្មួញលក់ដូរសាច់សត្វព្រៃនៅផ្សារសាមគ្គីស្ទឹងត្រែង
សាច់សត្វព្រៃជាច្រើនប្រភេទដែលដាក់តាំងលក់យ៉ាងអនាធិបតេយ្យនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដឹកនាំដោយលោក ហ៊ុន សំអឿន នាយរងសង្កាត់ស្ទឹងត្រែង បានចុះបង្ក្រាប និងរឹបអូសសាច់សត្វព្រៃប្រមាណជិត៣០គីឡូក្រោម។
ក្នុងសកម្មភាពចុះបង្ក្រាបសាច់សត្វព្រៃខាងលើនេះ ត្រូវបានគេនិយាយថា ឈ្មួញហាក់បីដូចមានអ្នករាយការណ៍ឲ្យពួកអ្នកលក់សាច់សត្វព្រៃដឹងខ្លួនមុនរត់បាត់អស់ទើបកម្លាំងសមត្ថកិច្ចជំនាញចុះទៅដល់។

លោក ហ៊ុន សំអឿន នាយរងសង្កាត់ស្ទឹងត្រែង បានឲ្យដឹងថា ឈ្មួញលក់សាច់សត្វព្រៃជាមុខសញ្ញាចាស់ ដែលកម្លាំងសមត្ថកិច្ចជំនាញធ្លាប់បង្ក្រាបជាញឹកញាប់ និងខ្លះបានធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ និងខ្លះទៀតបានធ្វើការពិន័យផងដែរ តែសកម្មភាពនេះក្រុមឈ្មួញនៅតែបន្តលួចលាក់លក់ ពេលដែលកម្លាំងជំនាញចុះទៅដល់ ពួកគេបានរត់អស់។
លោកនាយរងសង្កាត់បានបន្តទៀតថា ក្រោយអ្នកលក់សាច់ព្រៃរត់គេចបាត់អត់ កម្លាំងជំនាញបានចុះរុករកនៅក្នុងទីផ្សារដែលពួកគេលាក់ទុកតាមក្បែរតូបអ្នកលក់ដូរក្នុងផ្សារនឹងដាក់ក្នុងធុងក្លាស្សេបានឃើញសាច់ជ្រូកសត្វព្រៃនិងសាច់កាំប្រម៉ាចំនួន២៦គីឡូ។

លោកបន្តថា សាច់សត្វព្រៃដែលបង្ក្រាបបានមានសាច់ជ្រូកព្រៃចំនួន១៩គីឡូ និងសត្វកាំប្រម៉ាមួយក្បាលទម្ងន់៧គីឡូ ត្រូវបានដកហូតយកមកផ្ទះខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ធ្វើកំណត់ហេតុដើម្បីធ្វើការដុតបំផ្លាញចោល។
លោក ហ៊ុន សំអឿន នាយរងសង្កាត់បានបញ្ជាក់បន្ថែមថា លោកនឹងធ្វើការបង្ក្រាបជាប្រចាំដើម្បីចាត់វិធានការទៅលើក្រុមឈ្មួញដែលមិនគោរពតាមការណែនាំពីមន្ត្រីជំនាញ ទោះពួកគេបានធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរសត្វព្រៃខុសច្បាប់ និងមានការផាកពិន័យក៏ដោយ ក៏ពួកគេនៅមិនរាងចាលដែរ៕
អត្ថបទ៖ ងិនលីម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន