ព័ត៌មានជាតិ
ក្រសួងសុខាភិបាលអនុញ្ញាតឲ្យធគារកាណាឌីយ៉ាបើកដំណើរការឡើងវិញនៅថ្ងៃទី៩ធ្នូ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យធនាគារកាណាឌីយ៉ាដែលមានទីតាំងស្ថិតនៅជាប់អគារកាណាឌីយ៉ាបើកដំណើរការឡើងវិញ នៅថ្ងៃទី៩ធ្នូឆ្នាំ២០២០ខាងមុខនេះ។
តាមរយៈលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី៧ធ្នូនេះបានឲ្យដឹងថា«ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីធនាគារកាណាឌីយ៉ានឹងត្រូវដំណើរការឡើងវិញចាប់ពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២០តទៅ។ ចំណែកធនាគារចិនដែលស្ថិតនៅអគារកាណាឌីយ៉ាត្រូវបិទរហូតដល់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០»។
បើតាមក្រសួងសុខាភិបាលចំពោះបុគ្គលិករបស់ធនាគារចិនទាំងអស់នឹងត្រូវធ្វើតេស្តជាលើកទី២នៅថ្ងៃទី១៣ខែធ្នូនិងធ្វើតេស្តលើកទី៣នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០។ យ៉ាងណាក៏ដោយនៅថ្ងៃទី៧ធ្នូនេះដែរក្រសួងសុខាភិបាលបានប្រកាសបន្តបិទអគារកាណាឌីយ៉ាទាំងស្រុងរហូតដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ដោយសារបុគ្គលិក នៅធនាគារចិនម្នាក់ មានវិជ្ជមានវីរុសកូវីដ១៩បានប្រើប្រាស់ជណ្តើរយន្តរួមគ្នា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី