Connect with us

សន្តិសុខសង្គម

​ជនសង្ស័យ​ ៣ នាក់​ ដក​កាំភ្លើង​បាញ់ប្រហារ​ជាច្រើន​គ្រាប់​ ប៉ុនប៉ង​ប្លន់ម៉ូតូ​ តែមិន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន ២ នាក់

បានផុស

នៅ

យុវជនម្នាក់បានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបនារីពីរនាក់ ស្រាប់តែជនសង្ស័យ ៣ នាក់ បានជិះម៉ូតូឌុបគ្នាមួយគ្រឿងមកជិតក៏ដកកាំភ្លេីងខ្លីបាញ់ប្រហារជាច្រើនគ្រាប់ បំណងប្លន់យកម៉ូតូ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅ វេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចមុខ ជិនជន KTV ជាប់របងព្រលានយន្តហោះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសម្ដីនារីពីរនាក់ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់មានគ្នាចំនួន ៥នាក់ ជិះម៉ូតូ២​គ្រឿង ១គ្រឿងម៉ាកឌូក និងមួយគ្រឿងទៀតម៉ាក Suzuki លែក ចេញពីក្លឹបជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GU.7276 មកពីក្រោយហើយក៏ដកកាំភ្លើងបាញ់គំរាមប្លន់យកម៉ូតូជាច្រើនគ្រាប់បណ្តាលឱ្យត្រូវយុវជនម្នាក់រងរបួសស្រាល។

ប្រភពដដែលបាន បន្តទៀតថា គ្រាប់ដែលបាញ់លាន់ឮសូរផេះៗ ត្រូវឃើញថាមិនអីក៏ស្រែកឲ្យគេជួយ ខណ:ពេលនោះក៏មានអ្នករត់កង់បីច្រើននាក់ជួយដេញចាប់ប្រផាប់ប្រភីងជនសង្ស័យទាំង ៣នាក់ ដោយសារតែភ័យពេកក៏ជិះត្រឡប់ក្រោយបណ្ដាលឲ្យដួលក៏ងើបរត់ចោលម៉ូតូ ពេលនោះក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដេញចាប់ប្រផាប់ប្រភីងបានចំនួន២នាក់រត់រួចម្នាក់ ព្រមទាំងដកហូតកាំភ្លើងខ្យល់មួយដើម។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថតាងត្រូវបានសមត្ថកិច្ចយកទៅ សួរនាំនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម