សន្តិសុខសង្គម
ជ្រូកព្រៃចងគំនុំ សំងំសងសឹកអ្នកភូមិម្នាក់ទៀត ក្រោយខ្វេះបុរសម្នាក់រងរបួសធ្ងន់
ជ្រូកព្រៃមួយក្បាលដែលបានខ្វេះបុរសម្នាក់ជាអ្នកចាំចម្ការ នៅ ភូមិអន្លង់ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី ១៦ ខែធ្នូ មិនបានរត់ទៅ ឆ្ងាយនោះទេ ក្រោយពីរួចផុតពីអន្ទាក់រត់ចូលព្រៃ។ វាបានសំងំក្នុងព្រៃក្បែរចម្ការរង់ចាំសងសឹកអ្នកភូមិដែលដាក់អន្ទាក់វា ខណៈដែលនារីម្នាក់មកពីចម្ការ ចំណុចជ្រូកព្រៃជាប់អន្ទាក់ ជ្រូកព្រៃមួយក្បាលនោះ បានស្ទុះចេញមកខ្វេះនារីម្នាក់ទៀតបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង នៅ ថ្ងៃទី ១៧ ខែធ្នូ។

នារីរងគ្រោះឈ្មោះ ណាង និត អាយុ ១៧ ឆ្នាំ រស់នៅ ភូមិកេស ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវជ្រូកព្រៃខ្វេះរបួស ៣ កន្លែង។
ដោយឡែកបុរសដែលត្រូវជ្រូកព្រៃខ្វេះរងរបួសធ្ងន់កំពុងសំរាកនៅ មន្ទីរពេទ្យ គឺលោក អ៊ិន តឿ បាននិយាយថា កាលពីថ្ងៃ ១៦ខែធ្នូ លោកបានទៅ កាប់ឆ្កាព្រៃ នៅ ចំការរបស់គាត់ ដោយមិនដឹងថា ព្រានយកអន្ទាក់ដាក់ជ្រូកព្រៃនោះទេ ក្រោយពីលោកកំពុងឆ្ការព្រៃប៉ះចំវា ស្រាប់តែជ្រូកព្រៃដែលជាប់អន្ទាក់បានស្ទុះមកខ្វេះភ្លៅ និងក្រលៀនរបស់លោករបួសធ្ងន់ធ្ងរ ហើយជ្រូកព្រៃមួយក្បាលនោះបានដាច់អន្ទាក់រត់ចូលព្រៃបាត់។

លោក អ៊ិន តឿនបានបន្តឲ្យដឹងទៀតថា នៅ ពេលដែលលោកកំពុងសម្រាកនៅ មន្ទីរពេទ្យព្យាបាលរបួសស្រាប់តែស្ត្រីម្នាក់ដែលរស់នៅ ភូមិជាមួយលោកក៏ត្រូវបានជ្រូកព្រៃខ្វេះត្រូវជាច្រើនកន្លែងផងដែរ។
អ្នកភូមិនិយាយថា ជ្រូកព្រៃនោះក្រោយពីរួចពីអន្ទាក់បានសំងំនៅ ព្រៃក្បែរចម្ការ ប្រហែលចង់សងសឹកអ្នកភូមិហើយ បន្ទាប់ពីស្ត្រីរងគ្រោះឈ្មោះ និត ត្រឡប់មកពីចម្ការ ដើរកាត់នៅ ចំណុចនោះ ក៏ត្រូវបានជ្រូកព្រៃដេញខ្វេះ របួសជាច្រើនកន្លែងផងដែរ។

បច្ចុប្បន្នទាំងបុរសម្នាក់ និងស្ត្រីម្នាក់ដែលត្រូវជ្រូកព្រៃខ្វេះដូចគ្នានោះ កំពុងស្ថិតនៅ ក្រោមការត្រួតពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យបង្អែកខេត្តស្ទឹងត្រែង៕


អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


