ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer ថា ២ឆ្នាំទៀត ក៏កូវីដមិនទាន់ទៅណាដែរ
ក្រុមហ៊ុន Pfizer Inc កាលពីថ្ងៃសុក្រ បានព្យាករណ៍ថា ជំងឺរាតត្បាតកូវីដ-១៩ នឹងមិនទៅណាទេរហូតដល់ឆ្នាំ ២០២៤ឯណោះ។

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Pfizer លោក Mikael Dolsten បាននិយាយនៅក្នុងបទបង្ហាញដល់វិនិយោគិនថា ក្រុមហ៊ុនរំពឹងថា តំបន់មួយចំនួននឹងបន្តឃើញកម្រិតជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំក្រោយឬពីរឆ្នាំទៀត។ ប្រទេសផ្សេងទៀតនឹងអាចមើលឃើញករណីជំងឺរាតត្បាតទាប ហើយអាចគ្រប់គ្រងបានក្នុងអំឡុងពេលដូចគ្នានោះ។

Pfizer បានបង្កើតវ៉ាក់សាំងកូវីដរបស់ខ្លួនជាមួយក្រុមហ៊ុន BioNTech SE របស់ប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្នរំពឹងថា ខ្លួននឹងអាចរកប្រាក់ចំណូលបានចំនួន៣១ពាន់លានដុល្លារនៅឆ្នាំក្រោយ។ ខ្លួនគ្រោងនឹងផលិតវ៉ាក់សាំង ៤ពាន់លានដូសនៅឆ្នាំក្រោយ។

ក្រុមហ៊ុនឱសថមួយនេះ ក៏មានថ្នាំប្រឆាំងមេរោគមួយហៅថា Paxlovid ដែលកាត់បន្ថយការចូលមន្ទីរពេទ្យ និងការស្លាប់ចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ជិត៩០% នៅក្នុងការសាកល្បងព្យាបាលផងដែរ។ អ្នកវិភាគប៉ាន់ប្រមាណថា ការលក់នឹងរកប្រាក់បានពី ១៥ពាន់លានដុល្លារទៅ ២៥ពាន់លានដុល្លារនៅឆ្នាំក្រោយ។

ការព្យាករណ៍របស់ Pfizer បានកើតឡើង បន្ទាប់ពីការលេចចេញនៃវីរុសបំប្លែងខ្លួន អូមីក្រុង កាលពីខែមុន។ វីរុសនេះ បានកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងពីរដូសប្រឆាំងនឹងការឆ្លង ហើយជំរុញឲ្យមានការភ័យខ្លាចនៃការរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Troi Tre
ចុចអាន៖ WHO ចុះបញ្ជីវ៉ាក់សាំងទី ២ របស់ឥណ្ឌា ប្រើប្រាស់ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


