ព័ត៌មានជាតិ
បុណ្យខ្លែងបន្ទាយស្រី ជាបុណ្យទាក់ទាញភ្ញៀវទេសចរក្រោយវិបត្តិកូវីដ-១៩ ទទួលបានជោគជ័យ
បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានដាក់សម្ពាធដោយវិបត្តិកូវីដ-១៩។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងយ៉ាងដូច្នេះនៅចុងសប្តាហ៍កាលពីរសៀលថ្ងៃអាទិត្យទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីនោះ។

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញថា គឺជាការខិតខំជំរុញឲ្យមានបន្ថែមទៀតនូវសក្ដានុពលទេសចរណ៍ក្រៅពីប្រាង្គប្រាសាទ ។ បុណ្យខ្លែងបន្ទាយស្រី បានបណ្តាលឲ្យមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនផងដែរ ដូចអ្វីដែលរដ្ឋបាលស្រុកបានគ្រោងទុក។ ភូមិបូរាណ សសី ល្បីខាងផលិតកុលាលភាជន៍នាសម័យអង្គរ ស្ថិតនៅតំបន់ជើងភ្នំគូលែន នៃឃុំត្បែង ស្រុកបន្ទាយស្រី មានកិត្តិយសបានទទួលការចូលរួមរបស់ភ្ញៀវទេសចរប្រមាណជាង ២ ពាន់នាក់ ក្នុងនោះដែរក៏មានភ្ញៀវបរទេសមួយចំនួនបានចូលរួមផងដែរ។

លោកបានបន្តទៀតថា ការរក្សាប្រពៃណីបង្ហោះខ្លែងរដូវលំហើយច្រូតកាត់ តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ជាប្រចាំឆ្នាំនោះ គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំបង្កើតព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបូរាណមួយនេះ មានភាពអំណោយផលទាំងពេលវេលា អំណោយផលទាំងទីតាំង នឹងនៅជាប់ជាមួយសម្រស់ធម្មជាតិនៃជើងភ្នំគូលែនផងដែរ ដែលទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យខ្ពស់ទៅដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ ម្យ៉ាងទៀតការបង្ហោះខ្លែង គឺជាល្បែងកម្សាន្តរបស់ដូនតាតាំងពីបូរាណកាលមក និងត្រូវបានរក្សាទុកនៅក្នុងសង្គមខ្មែរយើងជាប្រពៃណីប្រចាំរដូវកាល ចាប់ពីខែវិច្ឆិកា ដល់ខែមិនា ខ្យល់បក់ស្ងួតមកពីទិសឥសាន្ត ហើយក៏មានពាក់ព័ន្ធទៅ នឹងជំនឿផងដែរ។

ការបង្ហោះខែ្លងបង្ហាញថា ជារដូវអស់ទឹកភ្លៀង និងសុំកុំឲ្យមេឃបង្អោរទឹកភ្លៀង ព្រោះអ្នកស្រុកត្រូវការពេលវេលាប្រមូលភោគផលកសិកម្ម ។ ដែលជាប្រពៃណី និងជាជំនឿ យ៉ាងដូច្នេះហើយ ដែលរដ្ឋបាលស្រុកគិតថា បុណ្យខ្លែង គឺជាព្រឹត្តិការណ៍ដែលភ្ញៀវទសចរ ចាប់អារម្មណ៍ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងរយៈពេលកន្លង មករដ្ឋបាលស្រុកបានរៀបចំការកម្សាន្តទៅតាមរដូវកាល នៃប្រពៃណីនៅតាមមូលដ្ឋាន ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ នៅក្នុងបរិបថកូវីដ១៩ និងការរស់នៅតាមកន្លងបែបថ្មី នៃកូវីដ ។


ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោមការចូលរួមដោយសមាគមអភិវឌ្ឍ និងអភិរក្សខ្លែងខ្មែរ ។ ក្រៅពីការបង្ហោះខ្លែងឯក ក៏ត្រូវបានបង្កឱកាសជូនបងប្អូនប្រជាពលរដ្ឋ ដែលចេះធ្វើខ្លែងខ្លួនឯង អាចចូលរួមបង្ហោះកម្សាន្តបាន ហើយកម្មវិធីនេះ ក៏បានស្តង់ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារផងដែរ ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


