Connect with us

ជីវិតកម្សាន្ដ

ម៉ា ច័ន្ទ​បញ្ញា ពោល​ពាក្យ​បែបនេះ​ក្រោយ​ទទួល​បាន​ការ​បំភ្លឺ​ច្បាស់ៗ​ពី​សមត្ថកិច្ច

បានផុស

នៅ

​ភ្នំពេញ ៖ ​មហាជន​បាន​ដឹង​ហើយ​ថា ​តារាចម្រៀង​Original Song​លោក ម៉ា ចន្ទ​បញ្ញា កាលពី​ថ្ងៃទី​២១ ខែធ្នូ​ ឆ្នាំ​២០២១ ​បាន​ធ្វើ​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​ភ្ជាប់​នឹង​សំណួរ​មួយចំនួន​ក្រោយ​រូបលោក​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ច​រាចរណ៍​ធ្វើការ​ផាកពិន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​កត់សម្គាល់​ឃើញថា ​បន្ទាប់​ពី​មានការ​បង្ហោះ​របស់លោក​ម៉ា ចន្ទ​បញ្ញា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នោះ​ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​បកស្រាយ​បំភ្លឺ​និង​ឆ្លើយ​តប​ទាក់ទង​ទៅនឹង​ការ​ផុស​របស់​គណនី​ហ្វេ​បុក​លោក ម៉ា ចន្ទ​បញ្ញា ភ្លាមៗ​ដើម្បី​ជា​ការ​សម្រាយ​ចម្ងល់​និង​មន្ទិល​ទាំងនោះ​។

ក្រោយពី​ទទួលបាន​ការបកស្រាយ​យ៉ាងច្បាស់ៗ​ពី​សមត្ថកិច្ច​លោក ម៉ា ច័ន្ទ​បញ្ញា បាន​ពោល​ពាក្យ​បែប​នេះ​ថា ​សូម​អរគុណ​បងៗ​មន្ត្រី​ជំនាញ​ដែល​បា​នបក​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ដូច​ខ្ញុំបាទ​បានដឹង​។ ខ្ញុំបាទ​សូម​ធ្វើ​ការ​បិទ​បញ្ចប់​រាល់​ចម្ងល់​ទាំងនេះ​ត្រឹម​ប៉ុណ្ណេះ​ហើយ​សូម​អរគុណ​ដល់​បងៗ​មន្ត្រី​មាន​សម​ត្ថ​កិច្ច​ទាំងអស់​ ដែល​បាន​ផ្ដល់នូវ​ការប​កស្រាយ​យ៉ាង​ក្បោះក្បាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ចម្ងល់​ដូច​សំណួរ​របស់ខ្ញុំ​ក្នុង​ទំព័រ​នេះ​។

​លោក​បាន​បន្ថែម​ទៀត​ថា រាល់​បញ្ហា​នានា​ផ្សេងៗ ក្រៅពី​ចម្ងល់​ខាងលើ​ខ្ញុំបាទ​សូម​មិន​ទទួលខុសត្រូវ​នោះទេ​។​ ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ​!​សូម​ជូនពរ​បងៗ សមត្ថកិច្ច​ដែល​កំពុង​បំពេញ​តួនាទី​ជូន​ជាតិ​របស់​យើង​ហើយក៏​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សំណាងល្អ សុខ​ភាពល្អ​ទាំងអស់គ្នា​! សូម​អរគុណ​!៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម