ជីវិតកម្សាន្ដ
ទើបជាសះស្បើយពីកូវីដ! តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ស្រាប់តែជួបទុក្ខផ្ទួនៗគ្នា
តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ខណ:នៅសុខៗស្រាប់តែលោក បានពោលពាក្យត្អូញត្អែរចេញពីក្នុងចិត្តថា ខ្លួនអាយុជិត ៣០ឆ្នាំ បែរជាត្រូវជួនទុក្ខផ្ទួនៗគ្នាតែម្តង។
ផ្អែកតាមសំណេររបស់លោក ម៉ា ច័ន្ទបញ្ញា បានរៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «នៅចុងអាយុ ២៩ឆ្នាំនេះ បន្ទាប់ពីងើបពី Anxiety ខ្ញុំបានឆ្លងអូមីក្រុង ហើយវាបានឆ្លងបន្តដល់ម៉ាក់ប៉ា និងក្រុមការ ងារ។ ជាបានមួយភ្លែតកុងបង្កើតខាងប៉ារបស់ខ្ញុំឈឺ រួចគាត់បានចែកឋានទៅ មួយខែក្រោយមកតាទួតរបស់ខ្ញុំឈឺ ហើយគាត់បានចែកឋានដែរ»។
តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បន្ថែមទៀតថា «ការងារក៏រអាក់រអួលច្រើន នៅមានរឿងផ្ទៃក្នុងផ្សេងទៀត ដែលពិបាករៀបរាប់អស់។ ប៉ុន្តែខ្ញុំតែងប្រាប់ខ្លួនឯងថា «ខ្ញុំអាចធ្វើបាន» ដូចបទចម្រៀងដែលខ្ញុំបានសរសេរថា «រដូវផ្ការីកផ្ដល់ក្ដីសង្ឃឹមតែក្នុងបរិវេណអ្នកតស៊ូ»។
បន្ទាប់ពីឃើញតារាប្រុសលោក ម៉ា ច័ន្ទបញ្ញា ត្អូញត្អែរដូច្នេះគឺគេសង្កេតឃើញ មានអ្នកគាំទ្រ និងមិត្ត ភក្តិរួមអាជីពសិល្ប:មួយចំនួន បានសម្តែងការលើកទឹកចិត្តដល់តារាប្រុសរូបនេះ ឲ្យមានភាពរឹងមាំផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


