ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនទិញនាវាចម្បាំងយក្សទំនើប២គ្រឿងពីកូរ៉េខាងត្បូងតម្លៃមិនធម្មតា
ប្រទេសហ្វីលីពីនបានបញ្ជាទិញនាវាចម្បាំងខ្នាតយក្សថ្មីពីរគ្រឿងពីក្រុមហ៊ុន Hyundai Heavy Industries របស់ប្រទេសកូរ៉េខាងត្បូង។
នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ ទី២៨ខែធ្នូ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹក ខណៈមានការប្រឈមនឹងប្រទេសចិនជុំវិញសមុទ្រចិនខាងត្បូង។

នាវាជើងទឹកហ្វីលីពីនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ សូម្បីតែមាននាវាចម្បាំងអាមេរិកសល់ពីសង្គ្រាមលោកលើកទី២ រហូតដល់សម័យកាលប្រធានាធិបតី Rodrigo Duterte ដែលបន្តវេនពីលោក Benigno Aquino ទើបតែចាប់ផ្តើមបង្កើនទំនើបកម្មតិចតួច។
កិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារលើទំហំទឹកប្រាក់៥៥៦លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងដើម្បីកសាងនាវាយក្សរយៈពេល៥ឆ្នាំ បន្ទាប់ពីក្រុមក៏ទទួលបានកុងត្រាដើម្បីកសាងនាវាចម្បាំងពីរគ្រឿងសម្រាប់ហ្វីលីពីន។
Corvettes និង Frigates គឺជានាវាចម្បាំងតូចៗដែលមានល្បឿនលឿនត្រូវបានប្រើប្រាស់ជាចម្បងក្នុងការការពារពីការវាយប្រហាររបស់សត្រូវ។
លោក Lorenzana បាននិយាយក្នុងសុន្ទរកថាពីការចុះហត្ថលេខាធិការនៅទីក្រុងម៉ានីលថា ៖«គម្រោងនេះនឹងផ្តល់នាវាចម្បាំងយក្សទំនើបពីរគ្រឿងដល់ហ្វីលីពីនដែលអាចមានសមត្ថភាពប្រឆាំងនឹងនាវាមុជទឹក និងបេសកកម្មសង្គ្រាមប្រឆាំងដែនអាកាស»។
លោកបានបន្តថា ៖«កិច្ចព្រមព្រៀងនឹងធានាពីភាពសាមញ្ញ និងអន្តរប្រតិបត្តិការជាមួយនឹងសព្វាវុធដែលយើងមានស្រាប់ និងងាយស្រួលក្នុងការថែទាំក៏ដូចជាជួសជុល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


