ព័ត៌មានជាតិ
ក្រសួងឱ្យពាណិជ្ជករ នាំចេញទំនិញទៅចិនឆ្លងកាត់តាមវៀតណាមឱ្យរកមធ្យោបាយផ្សេងចៀសវាងការកកស្ទះទំនិញ
ក្រសួងពាណិជ្ជកម្មបានណែនាំដល់ក្រុមហ៊ុន និងពាណិជ្ជករដែលនាំចេញទំនិញទៅប្រទេសចិនឆ្លងកាត់តាមប្រទេសវៀតណាមឱ្យរកមធ្យោបាយផ្សេងវិញដើម្បីចៀសវាងហានិភ័យនៃការកកស្ទះទំនិញ ដោយសារប្រទេសចិនបានរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេស នៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ដែលបណ្តាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីក រាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិនក្រោមគោលនយោបាយ “Zero Covid”។

យោងតាមសេចក្តីជូមដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ៣ មករា បានឱ្យដឹងថា ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្តាលមកពីការកកស្ទះ តាមរយៈការបញ្ជូន ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិនក្រសួងពាណិជ្ជកម្មសូមណែនាំដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យពិនិត្យលទ្ធភាព រកមធ្យោបាយ និងវិធីនាំចេញផ្សេងវិញ។
ក្រសួងបានបន្តថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាន បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួម បរិមាណទំនិញដែលអាចនាំចេញបាននៅតាមច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹមតែ ពី២៥ទៅ៣០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។

ចំពោះ ច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី។
ស្ថិតក្នុងបរិការណ៍នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការនាំទំនិញចេញ តាមមធ្យោបាយផ្សេង ដើម្បីចៀសវាង ហានិភ័យនៃការកកស្ទះការនាំចេញទំនិញ ឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេស ចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈកុំពុងមានការកកស្ទះ។
ក្រសួងពាណិជ្ជកម្ម រួមជាមួយនិងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាកំពុងពិនិត្យនិងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃសភាពការណ៍នេះ ហើយនឹងជម្រាបជូនអំពីវឌ្ឍនភាពជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


