ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ព្រមាន រុស្ស៊ី នឹងរងទុក្ខ បើវាយប្រហារអ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយនៅថ្ងៃចន្ទថា លោកស្រីសង្ឃឹមភាពតានតឹងរវាងប្រទេសរុស្ស៊ីជាមួយប្រទេសអ៊ុយក្រែនត្រូវបានដោះស្រាយដោយផ្លូវការទូត ប៉ុន្តែលោកស្រីបានព្រមានថា រដ្ឋាភិបាលក្រុងមូស្គូនឹងរងទុក្ខ ប្រសិនបើវាយប្រហារប្រទេសជិតខាងរបស់ខ្លួន។
លោកស្រីរដ្ឋមន្ត្រី Annalena Baerbock បានកំពុងនិយាយនៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែនជាពេលដំណើរទស្សនកិច្ចមួយដែលជំហានបន្ទាប់របស់លោកស្រីទៅទីក្រុងមូស្គូ បន្ទាប់ពីកិច្ចពិភាក្សារវាងរុស្ស៊ី និងប្រទេសលោកខាងលិចស្តីអំពីការដាក់ពង្រាយទ័ពរាប់ម៉ឺននាក់របស់វិមានក្រឹមឡាំងនៅព្រំដែនជាមួយអ៊ុយក្រែន បានបញ្ចប់ដោយគ្មានដំណោះស្រាយអ្វីសោះ។
សហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនភ័យខ្លាចរុស្ស៊ីដែលកំពុងត្រៀមខ្លួនឈ្លានពានអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូបានបដិសេធ។ ការវាយប្រហារតាមអនឡាញមួយលើអ៊ុយក្រែនបានបង្កើតជាអាសន្នមួយ។
លោកស្រី Baerbock បាននិយាយក្នុងសន្និសីទរួមគ្នាជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba ថា ៖«រាល់សកម្មភាពឈ្លានពានបន្ថែមនឹងមានផលលំបាកខ្ពស់សម្រាប់រុស្ស៊ីទាំងផ្នែកសេដ្ឋកិច្ច យុទ្ធសាស្ត្រ និងនយោបាយ។ ចំណងការទូតគឺជាដំណោះស្រាយតែមួយគត់»។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលកំពុងធ្វើដំណើរទស្សនកិច្ចទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញបាននិយាយថា អ្វីគ្រប់យ៉ាងត្រូវបានធ្វើដើម្បីជៀសវាងអន្តរាគមន៍ផ្នែកយោធានៅអ៊ុយក្រែន។
ដូចពួកគេបាននិយាយអីចឹង កម្លាំងទាហាន និងគ្រឿងចក្ររុស្ស៊ីបានកំពុងទៅដល់ប្រទេសបេឡារុស្ស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Minsk បានប្រកាសថា ប្រទេសជិតខាងនឹងធ្វើសមយុទ្ធរួមគ្នានៅខែក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ