ព័ត៌មានជាតិ
ក្រសួងការងារ និងភាគីពាក់ព័ន្ធ រួមគ្នាពង្រឹងស្តង់ដារសុខភាព និងសុវត្ថិភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ និងភាគីពាក់ព័ន្ធបានរួមគ្នាពង្រឹងការអនុវត្តស្តង់ដារសុខភាព និងសុវត្ថិភាព នៅកន្លែងការងារឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកន្លែងការងារ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “បញ្ហាប្រឈមនៃគ្រោះថ្នាក់ការងារ និងវិសាលភាពបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់” នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារ សាន់វ៉េ លោក វេជ្ជបណ្ឌិត ស៊ុំ សោភ័ណ រដ្ឋលេខាធិការតំណាងលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈបានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធពង្រឹងការអនុវត្តស្តង់ដារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកន្លែងការងារ។

លោកបានបន្តថា ក៏ដើម្បីពង្រីកវិសាលភាពបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) គ្របដណ្តប់ឱ្យបានពេញលេញសម្រាប់វិស័យសំណង់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ស្វែងរក និងកំណត់នូវបញ្ហាប្រឈមជាអទិភាព និងសុំកិច្ចសហការ ដើម្បីជំរុញឱ្យការអនុវត្តមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុវត្ថិភាពការងារសម្រាប់កម្មករ និយោជិត ក្នុងវិស័យសំណង់។ ផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាសបេស្តូសឱ្យបានទូលំទូលាយ និងបញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្តូសនៅពេលអនាគត និងបង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសហប្រត្តិបត្តិការក្នុងគោលបំណងជំរុញក្របខ័ណ្ឌគោលនយោបាយជាតិ សម្រាប់ការលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ឱ្យមានភាពល្អប្រសើរទ្បើង។

លោក វេជ្ជបណ្ឌិត ស៊ុំ សោភ័ណ បានមានប្រសាសន៍ថា ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀត ទៅលើវិស័យសន្តិសុខសង្គម និងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គមដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដោយបន្តការពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ការបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ការជំរុញការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន និងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវា សំដៅលើកកម្ពស់ សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាព ក្រីក្រជាអតិបរមា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


