ព័ត៌មានជាតិ
ថ្ងៃអាទិត្យនេះ ប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីតាមផ្លូវជាតិលេខ ៥ ក្បែរឃ្លាំងសាំងសូគីមិច
នៅថ្ងៃអាទិត្យនេះ អភិបាលរាជធានីនឹងអញ្ជើញក្នុងពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ឃ្លាំងសាំងសូគីមិច។
រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីរំដោះចរាចរនៅតំបន់នេះ ខណៈដែរស្ពានបេតុងថ្មីឆ្លងទន្លេសាបស្ថាបនាបាន៦៣.៧%ហើយនោះ ដែលធ្វើអោយតំបន់នេះកាន់តែកកស្ទះខ្លាំង បើមិនមានស្ពានអាកាស ដើម្បីរំដោះទេនោះ។

ពិធីក្រុងពាលីបើកការដ្ឋាន ស្ថាបនាស្ពានអាកាសឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥នេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ៣០ ខែមករាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី៣១ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាស្ពានអាកាសនេះជាផ្លូវការ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ ២០២២នេះថា ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២ នេះ ជាស្ពានអាកាសដែល មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយនោះ។

លោកសាំ ពិសិដ្ឋ បន្តថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យហើយ នៅចុងខែមេសាឆ្នាំ២០២៣នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួយពីរកន្លែង នោះគឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ហោះលើមហាវិថីសហព័ន្ធរុស្សី នឹងគម្រោងសាងសង់ស្ពានអាកាសហោះលើបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមកសាលាដែកជាប់នឹងខាងឃ្លាំងស្តុកប្រេងឥន្ធនៈសូគីម៉ិចខណ្ឌឫស្សីកែវនេះ ហើយគម្រោងនៃការស្ថាបនាស្ពានអាកាសទាំងពីរនេះ គ្រោងឲ្យរួចរាល់ នៅ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីរបស់ខ្លួនចុះទៅរៀបចំសណ្ដាប់ធ្នាប់ សាធារណ: ទីតាំងសម្រាប់រៀបចំវេទិការ បើកការដ្ឋានសាងសង់ស្ពានអាកាស ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះហើយដែរ ដើម្បីបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី៣១ មករានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


