ព័ត៌មានអន្ដរជាតិ
២ ឆ្នាំហើយដែល WHO ប្រកាសអាសន្នពីកូវីដ (មានវីដេអូ)
រហូតមកដល់ពេលនេះពិភពលោកបានជួបប្រទះនឹងការឆ្លងវីរុសកូវីដ ១៩ រាប់លានករណី ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នពីវីរុសនេះកាលពី ២ ឆ្នាំមុន ខណៈបច្ចុប្បន្នប្រទេសមួយចំនួនកំពុងផ្លាស់ប្តូរដើម្បីបន្ធូរបន្ថយការរឹតត្បិតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរស់នៅជាមួយមេរោគនេះ ។

WHO បានប្រកាសកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ថា ការផ្ទុះឡើងនៃវីរុសកូវីដ ១៩ គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈ និងជាការព្រួយបារម្ភជាអន្តរជាតិ ។
ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបង្ហាញថា មនុស្សជាង ៣៧៥ លាននាក់នៅទូទាំងពិភពលោកបានឆ្លងវីរុសនេះ ហើយមនុស្សប្រហែល ៥.៧ លាននាក់បានស្លាប់ ដោយសារកូវីដ ១៩ ចាប់តាំងពីការប្រកាសនេះ ខណៈវីរុសបំប្លែងខ្លួនថ្មីក៏បានលេចឡើងជាបន្តបន្ទាប់ និងបណ្តាលឲ្យមានរលកនៃការឆ្លងជាច្រើន ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានព្រមានថា វីរុសបំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាលក្នុងល្បឿនមិនគួរឲ្យជឿនៅទូទាំងពិភពលោក ហើយការកម្ចាត់ជំងឺរាតត្បាតគឺនៅឆ្ងាយណាស់ ។
បច្ចុប្បន្នអូមីក្រុងបានបណ្តាលឲ្យមានការខ្វះខាតអ្នកធ្វើការយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យផ្សេងៗ និងបានជំរុញឲ្យរដ្ឋាភិបាលមួយចំនួន រួមទាំងអ្នកនៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ថា ត្រឹម អូមីក្រុង មិនចាំបាច់បង្កើតវ៉ាក់សាំងថ្មីទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង