Connect with us

ព័ត៌មានជាតិ

អ្នកលក់​បបរស​ប៉ះពាល់​បុរសវិជ្ជមានកូវីដ១៩ បាន​ទៅ​លេង​ផ្ទះ​នៅ​ចំការ​លើ​

បានផុស

នៅ

កំពង់ចាម ៖ អ្នក​លក់​បបរស​ម្នាក់ ​នៅ​អាហារដ្ឋាន “តា​មឿ​ន” មាន​ទីតាំង​ម្តុំ​គល់ស្ពាន គី​ហ្សូ​ណា ក្រុង​កំពង់ចាម បាន​ប៉ះពាល់​បុរស​វិជ្ជមាន​កូវីដ១៩ ហើយ​ទៅ​លេង​ផ្ទះ​នៅ​ចំការ​លើ​ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ការិយាល័យ ស្រុក​ចំការលើ បញ្ជូនទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជូន​ស្ត្រី​ជា​បុគ្គលិក​នៅ​អាហារដ្ឋាន​ តាមឿន” ទៅ​ធ្វើ​ចត្តាឡីស័ក​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង​៧និង៣០​នាទី។ ស្ត្រី​រូប​នេះ​មាន​ឈ្មោះ ព.ស.ម អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​ជា​បុគ្គលិក​មួយ​រូប​បាន​ប៉ះពាល់​ជា​មួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ (​ហានិភ័យ​ខ្ពស់ ) ហើយ​បាន​​ទៅ​លេង​ផ្ទះ​នៅ​ចំការលើ​ ខណៈ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​ប្រយោល​​បាន​កើន​ឡើង​រហូត​ដល់​២៥នាក់។

សូមបញ្ជាក់ថា ស្ត្រី​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ព្រមទាំង​អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ណែនាំ​ឲ្យ​ពួកគាត់​នៅ​ដាច់ដោយឡែក​ពី​បងប្អូន​និង​អ្នកជិតខាង​រយៈពេល​១៤​ថ្ងៃ។

សមត្ថកិច្ច​ក៏​បាន​សូម​អំពាវនាវ បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ទៅ​ហូប​បបរស ដែល​សង្ស័យ​កន្លែង អាហារដ្ឋា​ន តា​មឿ​ន គល់ស្ពាន គី​ហ្សូ​ណា ក្រុង​កំពង់ចាម ចាប់ពី​ថ្ងៃ​២​ដល់​ថ្ងៃ​៩ ត្រូវ​ទៅ​ជួប​ខាង ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល ដើម្បី​ធ្វើ​ការពិនិត្យ​សំណាក ខណៈ​មាន​អ្នករក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​បាន​ចូល​ហូប​បបរស នៅ​ទីនោះ​។ បច្ចុប្បន្ន អាហា​រដ្ឋា​ន បបរស តា​មឿ​ន ត្រូវបាន​ផ្អាក​មួយរយៈ​សិន រង់ចាំ​ក្រុម​គ្រូពេទ្យ​ធ្វើការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម