Connect with us

កីឡា

អ្នក​ចាំទី​៤០​ឆ្នាំ Vozinha កំពុង​ល្បី​ពី​ការ​ជួយ​សង្គ្រោះ​ពី​ការ​ស៊ុត​របស់​ អេស្ប៉ាញ

បានផុស

នៅ

ការ​ប្រកួត​រវាង ជម្រើស​ជាតិ​ អេស្ប៉ាញ និង កាប់វែរ បាន​បញ្ចប់​ដោយ​លទ្ធផលស្មើ​គ្នា ០-០ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់បាល់ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ ២០២៦។

លោក Vozinha សង្គ្រោះ​បាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ អេស្ប៉ាញ បាន​គ្រប់​គ្រង​ការ​ប្រកួត​ស្ទើរ​ទាំង​ស្រុង និង​មាន​ឱកាស​ស៊ុត​ជា​ច្រើន ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់ កាប់វែរ បាន​ឡើយ។ កាប់វែរ បាន​ចុះ​ការពារ​​ដ៏​មាន​ប្រសិទ្ធភាព ស្រប​ពេល​ជា​មួយ​គ្នា​នេះអ្នក​ចាំទី Josimar Diaz Vozinha ជួយ​សង្គ្រោះ​បាល់​ជា​ច្រើន​លើក​។

លោក Vozinha សង្គ្រោះ​បាល់

បើ​តាម​ស្ថិតិ អេស្ប៉ាញ បាន​ព្យាយាម​ស៊ុត​ចំនួន ២៧ លើក ក្នុង​នោះមាន​ការ​ស៊ុត​ខុស​គោល​ដៅ និង​​មិន​ធ្លាយ​របាំង​ការពារ​របស់ កាប់វែរ។ ចំណែក​អ្នក​ចាំទី Vozinha បាន​ជួយ​​ការ​ស៊ុត​​ចំ​គោល​​របស់ អេស្ប៉ាញ ​ប្រមាណ​ ៧ លើក។ ជា​ពិសេស លោក​បាន​ជួយ​សង្គ្រោះ​ពី​ការ​ស៊ុត​​​ដ៏​គ្រោះ​ថ្នាក់​របស់​កីឡាករ Ferran Torres, ការតែត​របស់​កីឡាករ Mike Oyarzabal, ការ​តែត​របស់​កីឡាករ Aymeric Laporte។ លោក​បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត។

លោក Vozinha សង្គ្រោះ​បាល់របស់ Mikel Oyarzabal

អ្នក​ចាំទី Vozinha បាន​ក្លាយ​ជាអ្នក​ចាំទី​វ័យ​ចំណាស់​ជាង​គេ​បំផុត​លំដាប់​ទី២ ​សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក បន្ទាប់​ពី​​អ្នក​ចាំទី Essam El-Hadary របស់​​ អេហ្ស៊ិប។

លោក Vozinha អបអរក្រោយ​ចប់​ការ​ប្រកួត

បន្ទាប់​ពី​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​កាល​ពី​យប់មិញ Vozinha ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទូទាំងពិភព​លោក។ បើ​ក្រឡេក​មើល​នៅ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​លោកមុន​ការ​​ប្រកួតគឺ​មាន​អ្នក​តាម​ប្រមាណ​តែ ៥ ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត​តែ​ប៉ុន្មាន​ម៉ោង អ្នក​តាម​ដាន បាន​កើត​ឡើង​ដល់ជាង ៤ លាន​នាក់។

លោក Vozinha ក្រោយ​ចប់​ការ​ប្រកួត
លោក Vozinha ក្រោយ​ចប់​ការ​ប្រកួត

បច្ចុប្បន្ន អ្នក​ចាំទី​វ័យ ៤០ ឆ្នាំ លេងឲ្យក្លិប Grupo Desportivo de Chaves ក្នុង​លីគ​ទី២ ប្រទេស​ព័រទុយហ្គាល់៕

លោក Vozinha ក្រោយ​ចប់​ការ​ប្រកួត

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម