Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក

បានផុស

នៅ

ZPLAT INTERNATIONAL ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការ​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ​ឱ្យ​កាន់តែ​ធំ ស្រប​ពេលដែល​សេវាកម្ម​អចលនទ្រព្យ​សកល​កំពុង​បង្ហាញ​ពី​កំណើន​តម្រូវការ​គួរឱ្យកត់សម្គាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ZPLAT INTERNATIONAL នឹង​បើក​ដំណើរការ​ឆាប់ៗ​នេះ ដែល​ក្រុមហ៊ុន​នេះ​ឋិត​ក្រោម​ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការប្រកាស​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន ZPLAT INTERNATIONAL ស្រប​ពេលដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​បានបង្ហាញ​ពី​កំណើន​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​ជាក់ស្តែង ប្រតិបត្តិ​ការទិញ​-​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​បូក​បញ្ចូល​គ្នា​នៅ​ទូទាំង​ពិភពលោក​សម្រេចបាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៧៥៧ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ ៩ ខែ (​មករា​-​កញ្ញា​) ឆ្នាំ​២០២១​។ ទំហំ​ទឹកប្រាក់​នេះ​កើន​ ៤ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ មុនពេល​ដែល​កូ​វីដ​-១៩ ផ្ទុះឡើង​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន JLL ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ កំណើន​ប្រតិបត្តិ​ការទិញ​-​លក់​អចលនទ្រព្យ​នៅលើ​ទីផ្សារ​អន្តរជាតិ បាន​បង្កើត​ឱកាស​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ក្នុង​វិស័យនេះ ​ដើម្បី​ពង្រីក​ខ្លួន​ក្នុងការ​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​ទាំង​ពេលបច្ចុប្បន្ន នឹង​ទៅ​អនាគត​។

​ដើម្បី​ឆ្លើយតប​នូវ​កំណើន​នេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុង​ត្រូវការ​ជ្រើសរើស​អ្នកជំនាញ​វ័យក្មេង​ជាច្រើន​នាក់​ដែលមាន​ជំនាញ​ផ្នែក​អន្តរ​ភាសា មក​ចូលរួម​ក្នុង​គម្រោង​សកល​ដើម្បី​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផ្តល់​ទិន្នន័យ​អចលនទ្រព្យ​ដ៏​សម្បូរបែប និង​ជាទី​ផ្សារ​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​នៅ​ទូទាំង ១៩៥ ប្រទេស​លើ​ពិភពលោក​។ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ សូម​ផ្ញើរ​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៉ីម៉េ​ល [email protected]។ មានតែ​បេក្ខជន​ជាប់​ឈ្មោះ​ប៉ុណ្ណោះ ទើប​ត្រូវបាន​អញ្ជើញ​មក​សម្ភាសន៍​។ ទំនាក់ទំនង​លេខ​ទូរស័ព្ទ​៖ +855 61 876 333៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម