Connect with us

ចរាចរណ៍

រថយន្តមួយបាំងកន្លះរ៉េចង្កូតបុកអ្នកដំណើរ​ឈប់ហូបបាយ ស្លាប់២នាក់និងរបួសធ្ងន់២នាក់​

បានផុស

នៅ

នៅវេលា​ម៉ោង​១៦​និង​២០​នាទី ​ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ដាច់​ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ​ខេត្តសៀមរាប បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ភ្លាម​២​នាក់​ និង​របួសធ្ងន់​២​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ លី ហេង អធិការ​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​បង្កដោយ​រថយន្ត​មួយ​បាំង​កន្លះ​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​រួច ឡើង​ជែង​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ទៅបុក​អ្នកដំណើរ​ដែល​កំពុង​ឈប់​ហូប​អាហារ​នៅតាម​តូប​ក្បែរ​ចិញ្ចឹម​ថ្នល់​បណ្ដាល​ឲ្យ​ស្លាប់​ពីរ​នាក់​នៅនឹងកន្លែង​។ ​ចំណែក​តៃកុង​រថយន្ដ​កៀប​​ជាប់​ក្នុង​រថយន្ត​បណ្ដាល​ឲ្យ​របួសធ្ងន់​។​លោក​បន្តថា ​ករណីនេះ​សមត្ថកិច្ច​កំពុង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រីឯ​វត្ថុតាង​និង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រង់ចាំ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម