សុខភាព
ជំងឺធ្ងន់ធ្ងរមួយទៀត រកឃើញលើអ្នកជាសះស្បើយពី កូវីដ
នាយកដ្ឋានវេជ្ជសាស្ត្រថៃបានរកឃើញរោគសញ្ញានៃជំងឺវង្វេងវង្វាន់នៅក្នុងអ្នកជំងឺកូវីដ ១៩ មួយចំនួន បន្ទាប់ពីពួកគេបានជាសះស្បើយ ។

លោក Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តបានបង្ហើបថា អ្នកជំងឺមួយចំនួនបានបង្ហាញពីរោគសញ្ញានៃជំងឺវង្វេងវង្វាន់ក្នុងរយៈពេល ១ ទៅ ៦ ខែ បន្ទាប់ពីបានឆ្លងកូវីដ ។
លោកបាននិយាយថា វាធ្វើឲ្យស្ថានភាពមុខងារខួរក្បាលកាន់តែយ៉ាប់យ៉ឺន ភាគច្រើននៅក្នុងសមត្ថភាពការផ្តោតអារម្មណ៍ ការសម្រេចចិត្ត ការធ្វើផែនការ និងជំនាញចងចាំរយៈពេលខ្លី ។

អ្នកជំងឺនឹងមានអារម្មណ៍ច្របូកច្របល់ក្នុងខួរក្បាល មានអារម្មណ៍ធុញធប់ មមើមមាយ និងមិនអាចផ្តោតខ្លាំងលើរឿងអ្វីមួយឡើង ដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃដូចជា ការងារ ឬសកម្មភាពសង្គមជាដើម ហើយអាចបង្កគ្រោះថ្នាក់ដល់ការរស់នៅឲ្យបានអាយុវែងផងដែរ ។
ទន្ទឹមនោះ វាកាន់តែហានិភ័យគឺខ្ពស់សម្រាប់អ្នកជំងឺដែលមានជំងឺសរសៃប្រសាទ និងខួរក្បាលពីមុនមកដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសមនុស្សចាស់ដែលមានជំងឺច្រើនក្នុងខ្លួន ។

លោក Somsak បញ្ជាក់ថា “រោគសញ្ញាវង្វេងវង្វាន់នេះអាចប្រសើរឡើងដោយទាមទារពេលវេលា ។ គួរថែរក្សាខ្លួន និងសុខភាពឲ្យបានល្អ ដោយញ៉ាំអាហារសុខភាព ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ ធ្វើសកម្មភាពដែលជួយជំរុញខួរក្បាល អនុវត្តការគិតពិចារណា សមាធិ ឬចំណង់ចំណូលចិត្តសម្រាកកាយ ។ ទាំងនេះនឹងជួយខួរក្បាល និងប្រព័ន្ធប្រសាទឲ្យជាសះស្បើយ និងវិលមករកភាពប្រក្រតីវិញបានលឿន និងល្អប្រសើរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ពិតទេ គ្រាន់តែមុខងារ Voice របស់ Messenger ទូទាំងពិភពលោក កម្ពុជា យើងប្រើប្រាស់ ៥០ ភាគរយតែឯង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល