ព័ត៌មានអន្ដរជាតិ
ផ្កាមិនរីក កូរ៉េខាងជើង ដាក់គុកអ្នកថែសួន និងបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ
ក្រុមអ្នកថែសួននៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅជំរំធ្វើពលកម្មធ្ងន់ធ្ងរ បន្ទាប់ពីផ្កាពិសេសរាប់ពាន់ដើម មិនរីក។

ផ្កា “Kimjongilia” ដែលដាក់ឈ្មោះតាមឪពុករបស់លោក គីម ជុងអ៊ុន និងជាអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល ត្រូវតែរីកនៅថ្ងៃទី១៦ខែកុម្ភៈ ដើម្បីប្រារព្ធខួបកំណើតរបស់មេដឹកនាំ ដែលបានទទួលមរណភាព។
ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជា “ទិវាផ្កាយរះចែងចាំង” ហើយជាទូទៅ គេឃើញនៅតាមដងផ្លូវនានាក្នុងប្រទេសនេះ មានដាក់ផ្កាពណ៌ក្រហមជាជួរៗដើម្បីគោរពដល់លោក គីម ជុងអ៊ីល ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១១ ក្នុងអាយុ ៦៩ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាមួយនឹងការផ្គត់ផ្គង់ឧស ដែលប្រើដើម្បីធ្វើឲ្យសីតុណ្ហភាពសមស្រប និងសំណើមដ៏ល្អនៅក្នុងផ្ទះកញ្ចក់ដែលដាំផ្កា មានន័យថា ឆ្នាំនេះ អ្នកថែសួនមិនអាចឲ្យផ្ការីកបានទាន់ពេលទេ។
យោងតាមសារព័ត៌មាន Daily NK News បានរាយការណ៍ថា អ្នកថែសួនត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការដាំដុះ ដោយអ្នកខ្លះត្រូវបានកាត់ទោសឲ្យជាប់គុកប្រាំមួយខែ នៅក្នុងជំរំធ្វើពលកម្មធ្ងន់ធ្ងរ។
កសិដ្ឋាននេះមានទីតាំងនៅក្នុងស្រុក Samsu ហើយអ្នកគ្រប់គ្រងឈ្មោះ Han ក៏ត្រូវបានគេរាយការណ៍ថា ទទួលទោសជាប់គុករយៈពេល៦ខែផងដែរ។

គួរបញ្ជាក់ថា ខួបកំណើតរបស់លោក គីម ជុងអ៊ីល ក៏ជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយផងដែរ របស់ប្រទេសកូរ៉េខាងជើង។
ដើម្បីប្រារព្ធខួបលើកទីដប់នៃការទទួលមរណភាពរបស់គាត់កាលពីឆ្នាំមុន ប្រជាជនកូរ៉េខាងជើងត្រូវបានបង្ខំឲ្យកាន់ទុក្ខរយៈពេល១១ថ្ងៃ ដោយក្នុងអំឡុងពេលនោះ ការសើច និងផឹកស្រាត្រូវបានហាមឃាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


