ព័ត៌មានជាតិ
ខេត្តកំពតពុំមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ច្រើននោះទេ ខណៈវិធានការចាក់វ៉ាក់សាំងនៅតែបន្ត
បើទោះជានៅតាមតំបន់ភូមិសាស្ត្រខេត្ត ក្រុង មួយចំនួនមានការរីករាលដាលជំងឺកូវីដ-១៩(អូមីក្រុង)ប៉ុន្តែសម្រាប់ខេត្តកំពត ហាក់ពុំមានការចម្លងធ្ងន់ធ្ងរនោះទេ។ ដោយឡែកចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែបន្តសកម្មភាពគ្រប់ដូស ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងស្រុក ក្រុង ទាំង៩ នៃខេត្តកំពត។ នេះជាការលើកឡើងរបស់លោក ញា ប្ន៊នថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកប្រធានបានបញ្ជាក់ផងដែរថា បច្ចុប្បន្នដោយផ្នែកផ្តល់សេវាសុខាភិបាលធ្វើការផ្សព្វផ្សាយដល់សាធារណជន ពិសេសប្រជាពលរដ្ឋតាមសហគមន៍នានាទូទាំងខេត្ត ដើម្បីឱ្យពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ចាប់ពីដូសទី១ រហូតដល់ដូសទី៤។

លោកបានបន្ថែមថា បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងបានគ្រប់ដូសនៅទូទាំងខេត្តកំពត ធ្វើឱ្យការរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ហើយបើគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រឹមតែ២១ករណី ដែលសុទ្ធសឹងជាកម្រិតស្រាលៗ ដោយអ្នកជំងឺភាគច្រើនបានជាសះស្បើយជាបន្តបន្ទាប់។ លើសពីនេះ មន្ត្រីជំនាញសុខាភិបាល នៅតែបន្តផ្សព្វផ្សាយដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមកបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់បណ្តាស្រុក ក្រុង ទូទាំងខេត្តកំពត។
ទោះជាបែបណា លោកប្រធាននៅតែបន្តជំរុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការអនាម័យជាប្រចាំ គឺហូបស្អាត ផឹកស្អាត ហើយកុំភ្លេចនូវវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ៕
អត្ថបបទ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


