កីឡា
វីរបុរសមួយថៃ Sam-A ចូលនិវិត្តន៍ពីអាជីពប្រដាល់ជាលើកទី២
Sam-A Gaiyanghadao ឈានដល់ការចូលនិវត្តន៍ពីអាជីពប្រកួតក្បាច់គុនជាលើកទី២ បន្ទាប់ពីចុះកុងត្រាប្រកួតឲ្យសង្វៀន ONE Championship តាំងពីឆ្នាំ ២០១៨ មក។ ផេកផ្លូវការរបស់ ONE បានបង្ហោះថា៖«សូមអរគុណចំពោះការចងចាំជាច្រើនរបស់ Sam-A Gaiyanghadao! គ្រួសាររបស់ ONE សូមជូនពរឲ្យ Sam-A ជួបរឿងល្អៗបំផុតក្នុងជីវិតបន្ទាប់ពីចូលនិវត្តន៍នេះ»។ តាមពិតទៅ Sam-A បានប្រកាសចូលនិវត្តន៍ម្ដងរួចហើយ កាលឆ្នាំ ២០១៦ និងផ្លាស់ទៅប្រទេសសិង្ហបុរី ដើម្បីធ្វើជាគ្រូបង្វឹកនៅក្លិបល្បី Evolve MMA។

អតីតកីឡាករមួយថៃនិងឃីកបុកសីងរូបនេះ ធ្លាប់ថ្លែងថា ៖«ពេលខ្ញុំសម្រេចចិត្តចូលនិវត្តន៍ ខ្ញុំមានអារម្មណ៍ធុញនឹងការប្រកួតនៅប្រទេសថៃ ។ ខ្ញុំចង់ស្វែងរកអ្វីដែលថ្មី។ វាពិបាកសម្រាប់ខ្ញុំក្នុងការស្វែងរកកីឡាករប្រកួតក្នុងទម្ងន់ដូចខ្ញុំ។ ខ្ញុំត្រូវប្រកួតតតាំងនឹងអ្នកធំជាងខ្ញុំ»។ ក្នុងអាជីពប្រកួតរបស់ខ្លួន កីឡាករមានដើមកំណើតមកពីខ្សែសុរិន្ទប្រលូកក្នុង ៣ ប្រភេទទម្ងន់ផ្សេងគ្នាដូចជា Strawweight, Flyweight, និង Bantamweight ជាពិសេស ត្រូវដំឡើងគីឡូទៅប្រកួតជាមួយអ្នកមាឌធំៗ។

យ៉ាងណាក្ដី Sam A ធ្លាប់បង្ហើបថា ការចុះកិច្ចសន្យាប្រកួតឲ្យ ONE Championship នៅឆ្នាំ ២០១៨ គឺជាចំណែកសំខាន់បំផុតនៃកំណត់ត្រាក្នុងជីវិតព្រោះជាស្ថាប័នធំលំដាប់ពិភពលោក និងធ្លាប់គ្រងខ្សែក្រវាត់មួយថៃ ONE Flyweight , ONE Flyweight និងឃីកបុកសីង ONE Strawweight ទៀតផង។ នៅខែ កក្កដា ឆ្នាំ ២០១៩ គឺជាឱកាសចុងក្រោយដែល Sam A បាត់បង់ខ្សែក្រវាត់មួយថៃ ONE Strawweight ទៅកណ្ដាប់ដៃអ្នកចំណូលថ្មី Prajanchai P.K.Saenchaimuaythaigym ក្រោយប្រកួតគ្នា ៥ ទឹកយ៉ាងស្វិតស្វាញ។

គួរដឹងថា Sam-A ឡើងប្រកួតទាំងមួយថៃ និង ឃីកបុកសីងសរុបចំនួន ៤២៧ ដង ក្នុងនោះឈ្នះ ៣៧០ ដង , ចាញ់ ៤៨ ដង និង ស្មើ ៩ដង។ ក្នុងអាជីពរបស់គេធ្លាប់ឡើងប្រកួតសង្វៀនល្បីៗស្រុកថៃ ដូចជា Lumpinee និង Rajadamnern ជាដើម។ គេឈ្នះខ្សែក្រវាត់ពីរខ្សែនៅសង្វៀន Lumpinee នៅឆ្នាំ ២០០៤ និង ២០០៨។ បើគិតត្រួសៗ បុរសវ័យ ៣៨ ឆ្នាំរូបនេះឈ្នះខ្សែក្រវាត់ និងពានឯក្កតជនរហូតដល់ ១៣ មុនពេលប្រកួតចូលនិវត្តន៍កាលថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ ការចប់ពីអាជីពប្រកួតរបស់ Sam A ត្រូវបានគេមើលឃើញថា នឹងបន្តផ្ដោតលើការងារគ្រូបង្វឹករបស់ខ្លួននៅក្លិប Evolve MMA ឯប្រទេសសិង្ហបុរី និង បណ្ដុះបណ្ដាលកីឡាករថ្មីៗដើម្បីប្រកួតប្រជែងកម្រិតពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង