Connect with us

ព័ត៌មានអន្ដរជាតិ

អូមីក្រុង ឆ្លងលឿន និងរហ័សមែន តែឆ្លងចាញ់ជំងឺមួយនេះទេ (មានវីដេអូ)

បានផុស

នៅ

យោងតាមវេជ្ជបណ្ឌិតគ្រប់គ្រងការឆ្លងមេរោគទីក្រុង Cleveland បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនអូមីក្រុងគឺជាជំងឺឆ្លងរហ័សបំផុតទី ២ លើភពផែនដីនៅពីក្រោយជំងឺកញ្ជ្រឹល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោកស្រី Claudia Hoyen សហនាយកគ្រប់គ្រងការឆ្លងនៃសាកលវិទ្យាល័យ University Hospitals បាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាលដូចជា “ភ្លើងឆេះព្រៃ” ហើយវាគឺជាផ្នែកមួយនៃការឆ្លងរហ័សបំផុតនៅលើភពផែនដី ។

លោកស្រីសង្កត់ធ្ងន់ថា ប៉ុន្តែអូមីក្រុងមិនមែនជាជំងឺ​ឆ្លង​រហ័សបំផុតលើពិភពលោកនោះទេ ។ ជំងឺ​ដែលឆ្លងលឿន និងរហ័សបំផុតដែលពិភពលោកចាត់ទុកថានៅចំណាត់ថ្នាក់លេខ ១ នោះគឺជំងឺកញ្ជ្រឹល ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា បច្ចុប្បន្នអូមីក្រុងកំពុងគ្រប់ដណ្ដប់ ៧៣ ភាគរយលើករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក ។ តួលេខនេះតំណាងឲ្យការកើនឡើងយ៉ាងខ្លាំងពី ១៣ ភាគរយបើធៀបនឹងសប្តាហ៍មុន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ខណៈ កម្ពុជា ឆ្លងក្នុងសហគមន៍ច្រើនឡើងៗ មកដឹងរបៀប និងថ្នាំលេបព្យាបាល អូមីក្រុង កម្រិតស្រាលឆាប់ជា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម