ព័ត៌មានជាតិ
លោក នួន ផារ័ត្ន ៖ ការទុកដាក់ និងប្រមូលសំរាម ចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន
នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន ៣មានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋផងដែរ នោះ។
នេះបើតាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក អញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២២នេះ។
លោក នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការអប់រំប្រជាពលរដ្ឋឲ្យបានដល់ដឹង ពីការទុកដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វា ដែលធ្វើឲ្យរាជធានីភ្នំពេញស្អាតបន្ថែម ពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត។
លោកបន្តថា នាពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋ ក៏បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរ ដែលធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានភាពរីករាយសប្បាយចិត្ត។
ក្នុងឱកាសនោះ លោក នួន ផារ័ត្ន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនចូលរួម ជាមួយរដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀត លើការទុកដាក់សំរាម ដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុន បន្ថែមទៀត។
សូមជម្រាបថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានី ដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


