ព័ត៌មានអន្ដរជាតិ
ឆ្លងច្រើនពេក អ្នកជំងឺកូវីដនៅថៃ ដេកតាមចិញ្ចើមផ្លូវ រង់ចាំការព្យាបាល
ថ្ងៃនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា ការឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើងដល់ ២១ ២៣២ករណី ខណៈមានអ្នកស្លាប់៣៩នាក់។ ប្រព័ន្ធផ្សព្វផ្សាយថៃ ក៏បានរាយការណ៍ផងដែរថា គ្រែដាក់អ្នកជំងឺក៏កំពុងស្ថិតក្នុងចំណុចមានវិបត្តិ។

រូបថតអ្នកជំងឺដែលត្រូវបានទុកចោល ដើម្បីរង់ចាំការព្យាបាលនៅតាមចិញ្ចើមផ្លូវ ឬនៅតាមវត្ត ក៏កំពុងត្រូវបានចែករំលែកពាសពេញបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
ទំព័រហ្វេសប៊ុក “Survive Sai Mai” បានបង្ហោះវីដេអូបុរសអាយុ៦០ឆ្នាំម្នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ហើយកំពុងរង់ចាំការព្យាបាលនៅវត្តមួយក្នុងទីក្រុងបាងកក។
រីឯទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ “Zendai” ក៏បានចែករំលែករូបថតរបស់បុរសម្នាក់ ដេកនៅតាមផ្លូវដោយត្អូញត្អែរថា គាត់អស់ខ្យល់ និងអស់កម្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរលើកឡើងថា ស្ថានភាពកូវីដបានស្ថិតនៅក្រោមការគ្រប់គ្រងហើយ។ ពួកគេអះអាងថា មានគ្រែ និងថ្នាំដែលអាចប្រើបាន ហើយគ្រប់គ្រាន់សម្រាប់កម្រិតអ្នកជំងឺកូវីដនាពេលបច្ចុប្បន្ន។
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul បានពន្យល់ដល់អ្នកសារព័ត៌មានថា រូបថត និងការអះអាងរបស់អ្នកជំងឺកូវីដ ដែលទុកចោលតាមដងផ្លូវ និងទីតាំងសាធារណៈផ្សេងទៀតមិនអាចបញ្ជាក់ថាជាការពិតបានទេ។ លោកបានចុះទៅពិនិត្យជាមួយក្រុមការងារ ហើយមិនបានរកឃើញអ្វីដូចការលើកឡើងឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ កុំមើលស្រាល! អូមីក្រុង វាយលុកខ្លាំងឡើងៗ ថៃប្រកាសអាសន្នហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


