Connect with us

ជីវិតកម្សាន្ដ

ពិតជាស្រស់ស្អាត! ទេពធីតាឆ្នាំថ្មី កញ្ញា ហេង រិនសុម៉ាលីតា ជយលាភីធីតាឯកសង្ក្រាន្ត

បានផុស

នៅ

ជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ ដែលត្រូវសម្ដែងជាតួទេពធីតាឆ្នាំថ្មី កញ្ញា ហេង រិនសុម៉ាលីតា ពិតជាមានសម្រស់ស្រស់ស្អាត សាកសមជាម្ចាស់ជយលាភី និងគ្រងតំណែងជាទេពធីឆ្នាំថ្មីពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួសម្ដែងទេពធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ដែលត្រូវជាបុត្រីកបិលមហាព្រហ្ម កញ្ញា ហេង រិនសុម៉ាលីតា ពិតជាមានរូបសម្បត្តិស្រស់ស្អាត និងព្រមទាំងមានសមត្ថភាពមិនធម្មតា ទាំងច្រៀងរាំ សម្ដែង និងដើរបង្ហាញម៉ូត។ លើសពីនេះទៅទៀត ជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ ក៏ជាបុគ្គលិកបម្រើការងារជា Cabin Crew នៅក្រុមហ៊ុនអាកាសចរណ៍មួយកន្លែងផងដែរ។

គួររំលឹកថា កាលពីពេលថ្មីនេះ កញ្ញា ហេង រិនសុម៉ាលីតា បានទទួលជ័យជម្នះនៅកម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី ៣ ដែលត្រូវមកជំនួសតំណែងពីកញ្ញា សាន្ត កុសុមៈ ធីតាឯកសង្ក្រាន្តរដូវកាលទី ២ ៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម