ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូ អ៊ុយក្រែន ម្នាក់ដែលអង្គុយចរចាជាមួយ រុស្ស៊ី ត្រូវបានសម្លាប់
ទីក្រុងកៀវបាននិយាយថា លោក Denis Kireev ភ្នាក់ងារសម្ងាត់ក្នុងបេសកកម្មមកពីក្រសួងការពារជាតិអ៊ុយក្រែនបានស្លាប់ហើយ ចំពេលមានការអះអាងថា លោកគឺជាចារកម្មរបស់រុស្ស៊ី ។

ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Kireev ស្ថិតក្នុងចំណោមភ្នាក់ងារ ៣ នាក់ដែលត្រូវបានសម្លាប់នៅក្នុងជួរកាតព្វកិច្ចចរចា ហើយបានចោទប្រកាន់ថាជា “ជនក្បត់ជាតិ” ។
ទន្ទឹមនោះ Kireev ត្រូវបានគេពណ៌នាថាជាអតីតអ្នកគ្រប់គ្រងមូលនិធិសមធម៌ឯកជន និងហិរញ្ញប្បទានឯកជន ដែលកាលពីមុនកាន់តំណែងកម្រិតខ្ពស់នៅធនាគារសន្សំរដ្ឋអ៊ុយក្រែន ។

លោក Kireev ត្រូវបានគេរាយការណ៍ថា ជាសមាជិកនៃក្រុមចរចារបស់អ៊ុយក្រែន ក្នុងអំឡុងពេលការចរចាសន្តិភាពជាមួយនឹងរុស្ស៊ីក្នុងប្រទេសបេឡារុសកាលពីថ្ងៃចន្ទ ។ ទោះបីជាគាត់មិនមាននៅក្នុងបញ្ជីផ្លូវការនៃអ្នកចរចាដែលចេញផ្សាយដោយទីក្រុងកៀវក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានអះអាងថា គាត់ត្រូវបានគេថតរូបអង្គុយនៅតុជាមួយអ្នកចរចាផ្សេងទៀតជាមួយជនជាតិរុស្ស៊ី ។
គួរបញ្ជាក់ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនអាចកើតឡើងនៅថ្ងៃចន្ទនេះ ខណៈទីតាំង និងពេលវេលាពិតប្រាកដសម្រាប់កិច្ចពិភាក្សាគឺមិនច្បាស់លាស់នៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


