ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជាប់ឈ្មោះជាប្រទេស ទទួលទណ្ឌកម្មច្រើនជាងគេបំផុត ក្នុងពិភពលោក (មានវីដេអូ)
យោងតាមទិន្នន័យថ្មីបានបង្ហាញថា ចាប់តាំងពីការវាយលុកអ៊ុយក្រែនមក ប្រទេសរុស្ស៊ីបានវ៉ាដាច់អ៊ីរ៉ង់ ក្លាយជាគោលដៅធំបំផុតនៃការដាក់ទណ្ឌកម្មរបស់ពិភពលោក។

បច្ចុប្បន្ន រុស្ស៊ី បានទទួលទណ្ឌកម្មច្រើនជាងការបូកបញ្ចូលគ្នារវាងអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា មីយ៉ាន់ម៉ា និងគុយបា ទៅទៀត។ នេះបើយោងតាមវេទិកា Castellum.AI។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ជាងពាក់កណ្តាលនៃទណ្ឌកម្មសេដ្ឋកិច្ចចំនួន ៥ ៣៥៦ លើអង្គភាព និងបុគ្គលរបស់រុស្ស៊ី គឺត្រូវបានប្រកាសក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
លោក Spencer Vuksic នាយក Castellum.AI និយាយថា ការកើនឡើងយ៉ាងឆាប់រហ័សនេះ គឺខុសពីសកម្មភាពសកលពីមុនប្រឆាំងនឹងប្រទេសដូចជាអ៊ីរ៉ង់។

លោកនិយាយថា “ទណ្ឌកម្មសេដ្ឋកិច្ចដ៏អាក្រក់ ដែលបានកំណត់គោលដៅលើប្រទេសអ៊ីរ៉ង់ត្រូវបានអនុម័តក្នុងរយៈពេល១០ឆ្នាំ។ ប្រភេទដូចគ្នានៃទណ្ឌកម្មដែលបានអនុម័តប្រឆាំងនឹងរុស្ស៊ី គឺត្រូវបានអនុវត្តក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ”។
រហូតមកដល់ពេលនេះ ស្ទើរតែប្រាំបួនភាគដប់នៃទណ្ឌកម្មថ្មី គឺបានប្រឆាំងនឹងបុគ្គលនានា ដូចជាអ្នកនយោបាយ និងឧកញ៉ាជាដើម បើធៀបនឹងតិចជាងពីរភាគបីមុនថ្ងៃទី២២ខែកុម្ភៈ។
សាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុធំៗ ក៏ត្រូវបានកំណត់គោលដៅផងដែរក្នុងការប៉ុនប៉ងកាត់ផ្តាច់ រុស្ស៊ី មិនឲ្យចូលទៅកាន់ទីផ្សារអន្តរជាតិ និងទុនបម្រុងបរទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ លក្ខខណ្ឌ៤ចំណុច បើអ៊ុយក្រែនធ្វើបាន នោះរុស្ស៊ី នឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


