ព័ត៌មានអន្ដរជាតិ
លក្ខខណ្ឌ៤ចំណុច បើអ៊ុយក្រែនធ្វើបាន នោះរុស្ស៊ី នឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទទី០៧ខែមីនាថា ប្រទេសរុស្ស៊ីបានប្រាប់អ៊ុយក្រែនថា ខ្លួនត្រៀមរួចជាស្រេចដើម្បីបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ ប្រសិនបើទីក្រុង កៀវ បំពេញតាមលក្ខខណ្ឌដែលខ្លួនដាក់។

លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ទាមទារឲ្យអ៊ុយក្រែន ១.បញ្ឈប់សកម្មភាពយោធា ២.ផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីរក្សាអព្យាក្រឹតភាព ៣.ទទួលស្គាល់គ្រីមៀជាទឹកដីរបស់រុស្ស៊ី និង ៤.ទទួលស្គាល់សាធារណរដ្ឋផ្តាច់ខ្លួន Donetsk និង Lugansk ជារដ្ឋឯករាជ្យ។
នេះគឺជាសេចក្តីថ្លែងការណ៍ត្រង់ៗរបស់រុស្ស៊ីជាលើកដំបូង អំពីលក្ខខណ្ឌដែលខ្លួនចង់ដាក់លើអ៊ុយក្រែនដើម្បីបញ្ឈប់នូវអ្វីដែលខ្លួនហៅថាជា “ប្រតិបត្តិការយោធាពិសេស” ដែលឥឡូវបានឈានចូលដល់ថ្ងៃទី១៣ហើយ។

លោក Peskov បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍តាមទូរសព្ទថា អ៊ុយក្រែនបានដឹងអំពីលក្ខខណ្ឌនេះហើយ។ ហើយគេបានប្រាប់ថា អ្វីៗទាំងអស់នេះអាចត្រូវបានបញ្ឈប់ក្នុងពេលដ៏ខ្លីខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រតិកម្មភ្លាមៗពីភាគីអ៊ុយក្រែនទេ។
រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ពីភាគខាងជើង ខាងកើត និងខាងត្បូង ដោយវាយលុកទីក្រុងនានា រួមមានទីក្រុង កៀវ, Kharkov និងកំពង់ផែ Mariupol ផងដែរ។

ការលុកលុយដែលចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ បានបណ្តាលឲ្យមានវិបត្តិជនភៀសខ្លួនអាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក បង្កឲ្យមានការខឹងសម្បានៅទូទាំងពិភពលោក និងនាំឲ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើទីក្រុងមូស្គូ។
ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងបានទទូចថា រុស្ស៊ីមិនស្វែងរកការដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀតទេ ហើយវាមិនពិតឡើយ ដែលថា ខ្លួនកំពុងទាមទារឲ្យទីក្រុង កៀវ ប្រគល់ទឹកដីឲ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ តម្លៃមាសនៅវៀតណាម ហក់ឡើងកប់ពពក ព្រោះឥទ្ធិពល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


