ព័ត៌មានជាតិ
«ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ ១៦៥ គ្រួសារក្នុងខេត្តឧត្តរមានជ័យ»
ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្ត្រជាកូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម និងទាន់ពេលវេលា ប្រោសព្រះរាជទានជូនបងប្អូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៦៥ គ្រសារ ស្ថិតនៅក្រុងសំរោង ស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នាពេលនេះមាន៖ អង្ករចំនួន ៥០គីឡូក្រាម, ឃីត១ កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១), មីចំនួន ២កេស, ត្រីខចំនួន ១០កំប៉ុង, តង់កៅស៊ូចំនួន ១ ផ្ទាំង, អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១, ម៉ាសចំនួនមួយដុំមាន១០ បន្ទះ, ថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរលំផ្ទះ ក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៤០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រី ចំនួន ៤០ ម៉ឺនរៀល ដោយឡែកថវិកាចំនួន ៤០ ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរបើកដំបូលផ្ទះ ដោយក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រី ចំនួន ២០ ម៉ឺនរៀល។




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


