សុខភាព
អ្នកជំងឺកូវីដទាំងក្មេងទាំងចាស់ដែលឧស្សាហ៍ក្អក ប្រើវិធីមួយនេះ ផ្ដល់ប្រសិទ្ធភាពពិតៗ
ក្រូចឆ្មាមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ជាច្រើនក្នុងជីវិតដូចជា ការចម្អិនអាហារ និងការលាងសម្អាតប៉ុណ្ណោះទេ ប៉ុន្តែក្រូចឆ្មាក៏ត្រូវបានគេប្រើដើម្បីព្យាបាលរោគសញ្ញាផ្លូវដង្ហើមជាច្រើនសម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ផងដែរ។

ចំពោះអ្នកជំងឺកូវីដ-១៩ មានរោគសញ្ញាក្អក និងកំហាកក្នុងបំពង់ក ច្រើនតែអូសបន្លាយរយៈពេលព្យាបាល ហើយសូម្បីតែបន្ទាប់ពីជាសះស្បើយពីវិជ្ជមានទៅអវិជ្ជមានវិញក៏ដោយ ក្អក ពិបាកដកដង្ហើម និងរមាស់បំពង់កនៅតែកើតមានដដែល។ ដូច្នេះដើម្បីជម្នះនូវស្ថានភាពខាងលើ ក្រសួងសុខាភិបាល វៀតណាម បានចេញសេចក្ដីណែនាំឱ្យអ្នកជំងឺប្រើតែក្រូចឆ្មារ ដើម្បីជួយព្យាបាលអាការក្អកឱ្យឆាប់ធូរស្រាល។

យោងតាមប្រភពពីគេហទំព័រ Bestie ដែលបានដកស្រង់សម្ដី សាស្ត្រាចារ្យវេជ្ជសាស្ត្រលោក Ths.BS Nguyen Le បានឱ្យដឹងថា ក្រូចឆ្មារល្អពិតជាល្អសម្រាប់សុខភាព ដោយសារតែវាមានផ្ទុកវីតាមីន C ខ្ពស់។ ជាមួយគ្នានេះ លោកបណ្ឌិតផ្ដល់ដំបូន្មាន ឱ្យអ្នកជំងឺគួរប្រើក្រូចឆ្មាទាំងមូលសម្រាប់ធ្វើតែពិសារ ព្រោះតាំងពីសំបករហូតដល់គ្រាប់ វាមានអត្ថប្រយោជន៍ច្រើនណាស់ ទុកចោលផ្នែកណាមួយក៏ខ្ជះខ្ជាយដែរ។

ក្រូចឆ្មាមានផ្ទុកនូវវីតាមីន C, B6 និង flavonoids ជាច្រើន ដើម្បីជួយសម្រួលដល់ប្រព័ន្ធផ្លូវដង្ហើម ពង្រឹងប្រព័ន្ធការពាររាងកាយ។ សម្រាប់ករណីក្អក ស្លេស្ម ហៀរសំបោរ ឈឺបំពង់ក ជាដើម តែក្រូចឆ្មាជាជម្រើសដំបូង ព្រោះវាងាយស្រួល សន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់។
មិនតែប៉ុណ្ណោះ ទឹកក្រូចឆ្មាមានវីតាមីន និងសម្បូរសារធាតុរ៉ែ ដែលមានសមត្ថភាពបន្ថយកម្ដៅ ប្រឆាំងការរលាក និងព្យាបាលជំងឺផ្តាសាយ។

ក្រៅពីនេះ គ្រាប់ក្រូចឆ្មាក៏នាំមកនូវសារធាតុចិញ្ចឹមតូចៗជាច្រើនដែលមនុស្សតិចតួចណាស់ធ្លាប់បានដឹង។ គ្រាប់ក្រូចឆ្មាមានផ្ទុកសារធាតុដូចជា ប្រេងខ្លាញ់ អាស៊ីត palmitic stearic ។ល។ ដូចនេះទើបបានជាគ្រាប់ក្រូចឆ្មាតែងតែត្រូវបានរៀបចំទុកប្រើជាឱសថ។
វិធីប្រើដែលត្រឹមត្រូវ ចំពោះក្រូចឆ្មាស្រស់ អ្នកជំងឺត្រូវបឺតយកទឹកក្រូចឆ្មារមួយចំណិតជាមួយអំបិលបន្តិច រួចលេបយឺតៗ។ វិធីនេះអាចជួយព្យាបាលការឈឺបំពង់ក ស្អក និងក្អកស្លេស្ម ឬអ្នកអាចលាយក្រូចឆ្មាស្រស់ជាមួយទឹកឃ្មុំ បន្ថែមទឹកក្តៅបន្តិចផឹក ដើម្បីជួយសម្រួលដល់បំពង់ក បំបាត់ក្លិនមាត់។


ចំពោះក្រូចឆ្មាស្ងួត អ្នកអាចប្រើគ្រាប់ក្រូចឆ្មាក្រៀម និងសំបករបស់វា បន្ថែមឱសថបុរាណផ្សេងទៀតដូចជា ស្លឹកគ្រៃ និងទឹកឃ្មុំ រួចចម្អិនជាឱសថបុរាណសម្រាប់ទុកផឹក។ វាអាចព្យាបាលការក្អករយៈពេលយូរ ជំងឺរលាកសួត និងការបាត់បង់សំឡេងចំពោះកុមារតូចៗ។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតណែនាំកុំឱ្យប្រើក្រូចឆ្មាច្រើនពេក ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិកើតជំងឺក្រពះ។



ដើម្បីព្យាបាលឆាប់រហ័ស និងកាត់បន្ថយបញ្ហាក្អក ក្នុងមួយថ្ងៃគួរប្រើក្រូចឆ្មារចំនួន ១០០ក្រាម ដើម្បីពង្រឹងសុខភាពរបស់អ្នកជំងឺ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពេទ្យប្រាប់របៀបថែទាំត្រឹមត្រូវ ជួយអ្នកជំងឺកូវីដគ្រប់ប្រភេទ ឆាប់ជាសះស្បើយ
ចុចអាន៖ វេជ្ជបណ្ឌិតបញ្ជាក់ច្បាស់ ងូតទឹកក្ដៅឧណ្ហៗ ផ្ដល់ប្រយោជន៍ខ្លាំងដល់អ្នកជំងឺកូវីដ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


