ព័ត៌មានអន្ដរជាតិ
ចាប់ពីថ្ងៃទី១ ខែមេសា អ្នកដំណើរចាក់វ៉ាក់សាំងទៅសិង្ហបុរីលែងធ្វើចត្តាឡីស័ក
អ្នកដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងកុមារអាយុ១២ឆ្នាំឡើងនឹងអាចចូលប្រទេសសិង្ហបុរីបានហើយដោយគ្មានធ្វើចត្តាឡីស័កទេ ប៉ុន្តែគ្រាន់តែធ្វើតេស្តកូវីដមុនពេលចេញដំណើរដែលមានប្រសិទ្ធភាពចាប់ពីម៉ោង១១.៥៩នាទីយប់ថ្ងៃទី៣១ ខែមីនា ឈានចូលថ្ងៃទី១ ខែមេសា។
នៅក្នុងការលើកបំរាមដ៏សំខាន់បំផុតរបស់សិង្ហបុរីដើម្បីបើកព្រំដែនឡើងវិញនេះ អ្នកដំណើរលែងជិះយន្តហោះដែលត្រូវបានកំណត់ទៀតហើយដើម្បីចូលប្រទេសសិង្ហបុរីដោយមិនចាំបាច់ធ្វើចត្តាឡីស័ក និងត្រូវការធ្វើតេស្តរហ័សរយៈពេល២៤ម៉ោងមុនទៅដល់។

គម្រោងធ្វើដំណើរថ្មីឈ្មោះ«ក្របខណ្ឌធ្វើដំណើរចាក់វ៉ាក់សាំងបង្ការ»នឹងត្រូវបានជំនួសគម្រោង«ផ្លូវដើរចាក់វ៉ាក់សាំងបង្ការ»ដែលមានសព្វថ្ងៃនេះ។
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនានេះថា ការធ្វើតេស្តមុនពេលចេញដំណើរត្រូវធ្វើមុន២ថ្ងៃ។ ក្រសួងនិយាយថា ៖«យើងខ្ញុំនឹងបន្តតាមដានស្ថានភាពកូវីដ-១៩ក្នុងប្រទេស និងពិភពលោក ហើយពិចារណាបញ្ឈប់តម្រូវការធ្វើតេស្តមុនចេញដំណើរក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ»។
ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងមិនពេញលេញរយៈពេលវែង និងភ្ញៀវរយៈពេលខ្លីអាយុចាប់ពី១៣ឆ្នាំឡើងជាទូទៅមិនត្រូវបានអនុញ្ញាតឲ្យចូលសិង្ហបុរីទេ។ ប៉ុន្តែការលើកលែងនឹងត្រូវបានធ្វើឡើងសម្រាប់អ្នកមានប័ណ្ណរយៈពេលវែងដែលតាមវេជ្ជសាស្ត្រមិនអាចចាក់វ៉ាក់សាំងបាន។ អ្នកមានប័ណ្ណរយៈពេលវែងអាយុ១២ដល់១៧ឆ្នាំ និងភ្ញៀវមានប័ណ្ណរយៈពេលវែង និងខ្លីដែលមានសុពលភាពចូលសិង្ហបុរី។
ភ្ញៀវទាំងនេះទាមទារឲ្យធ្វើតេស្តមុនចេញដំណើរក្នុងរយៈពេលពីរថ្ងៃមុនចេញទៅសិង្ហបុរី ឆ្លងកាត់ការជូនដំណឹងពីការស្នាក់នៅផ្ទះ៧ថ្ងៃ (SHN) និងតេស្តប្រតិកម្មខ្សែសង្វាក់ polymerase នៅចុងបញ្ចប់នៃរយៈ SHN របស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក S. Iswaran បាននិយាយក្នុងសន្និសីទកាសែតធ្វើឡើងដោយក្រុមការងារពហុក្រសួងស្តីពីកូវីដថា មានការផ្លាស់ប្តូរជាច្រើនចំពោះការបើកឡើញសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំង។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការផ្លាស់ប្តូរដើម្បីបើកឡើងវិញសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងនឹងជួយបង្កើតតម្រូវការដល់អាជីវកម្ម ជាពិសេសវិស័យទេសចរណ៍ និងជួយសិង្ហបុរីឲ្យទទួលបានមកវិញនូវតំណែងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាកាសចរណ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


