ព័ត៌មានអន្ដរជាតិ
ប្រទេសមួយប្រឆាំងលោក ពូទីន មិនឲ្យចូលរួមកិច្ចប្រជុំ G20
សង្រ្គាមនៅអ៊ុយក្រែនបានចោទជាសំណួរអំពីការចូលរួមរបស់រុស្ស៊ីក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេស G20 ក្នុងប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំនេះ ។

មេដឹកនាំ G20 គ្រោងនឹងជួបប្រជុំគ្នានៅកោះបាលីក្នុងខែវិច្ឆិកា ប៉ុន្តែប្រទេសជាសមាជិកកំពុងត្រូវបានបែងចែកថាតើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គួរតែត្រូវបានអនុញ្ញាតឲ្យចូលរួមឬអត់ ។
ទន្ទឹមនោះ មានប្រទេសមួយដែលប្រឆាំងនឹងលោក ពូទីន ក្នុងការបង្ហាញខ្លួនចូលរួមកិច្ចប្រជុំ G20 នោះគឺអូស្ត្រាលី ។ លោកនាយករដ្ឋមន្ត្រី Scott Morrison និយាយថា កិច្ចប្រជុំកោះបាលីគួរតែធ្វើឡើងដោយគ្មានប្រទេសដែលមានឈ្មោះថាឈ្លានពាន ។

ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ីលោកស្រី Lyudmila Vorobieva បាននិយាយថា លោក ពូទីន មានបំណងមកកាន់កិច្ចប្រជុំកំពូលមួយនេះ ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសចិនកំពុងពេញចិត្តនឹងលោក ពូទីន ឲ្យចូលរួម ។ អ្នកនាំពាក្យក្រសួងការបរទេសនិយាយថា រុស្ស៊ីគឺជាសមាជិកដ៏សំខាន់នៃ G20 ហើយថា គ្មានសមាជិកណាមានសិទ្ធិទាមទារឲ្យដកប្រទេសផ្សេងចេញនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចំណុចសំខាន់ៗដែលមេដឹកនាំពិភពលោក លើកឡើងក្នុងកិច្ចប្រជុំកំពូល ណាតូ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


