ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជូនមីស៊ីល ១៥០០ គ្រាប់ និងកាំភ្លើងយន្ត ១០០ដើម ទៅដល់ អ៊ុយក្រែន ហើយ
ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដែលនិយាយថា មីស៊ីលប្រឆាំងយន្តហោះ Strela ចំនួន១៥០០គ្រាប់និងកាំភ្លើងយន្ត MG3 ចំនួន១០០ដើម បានដឹកពីអាល្លឺម៉ង់ ទៅដល់អ៊ុយក្រែន ហើយ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃពុធទី២៣ខែមីនាថា ការផ្គត់ផ្គង់មីស៊ីល Strela បន្ថែមទៀតគឺទៅដល់ជាប់ព្រំដែនអ៊ុយក្រែន បន្ទាប់ពីមានការពន្យារពេលក្នុងការដឹកជញ្ជូន។
ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យអាល្លឺម៉ង់ ផ្លាស់ប្តូរគោលនយោបាយប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមិនបញ្ជូនអាវុធទៅកាន់តំបន់ជម្លោះ។
Reuters បានដកស្រង់សម្តីលោកស្រី Baerbock ដែលនិយាយថា “យើងគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតមួយនៅក្នុងស្ថានភាពនេះ វាមិនធ្វើឲ្យយើងមានមោទកភាពនោះទេ ប៉ុន្តែវាជាអ្វីដែលយើងត្រូវធ្វើដើម្បីជួយអ៊ុយក្រែន”។
គួរបញ្ជាក់ថា មីស៊ីល Strela គឺមាននៅក្នុងស្តុក របស់អតីតកងទ័ពកុម្មុយនិស្ត អាល្លឺម៉ង់ខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky៖ អឺរ៉ុបយឺតពេលហើយ ក្នុងការបញ្ឈប់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


