ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ អឺរ៉ុបយឺតពេលហើយ ក្នុងការបញ្ឈប់ រុស្ស៊ី (មានវីដេអូ)
ប៉ុន្មានម៉ោងមុននេះ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុង ព្រុចសែល ក្នុងប្រទេស បែលហ្ស៊ិក។

លោកបានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញ និងការខូចខាតដែលបង្កឡើងដោយរុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ហើយលោកបានថ្លែងអំណរគុណដល់អឺរ៉ុប សម្រាប់ការរួបរួមគាំទ្រ អ៊ុយក្រែន។
បន្ទាប់មក លោកបានប្រាប់មេដឹកនាំអឺរ៉ុបដោយត្រង់ថា ពួកគេបានធ្វើសកម្មភាពយឺតពេលហើយ ក្នុងការបញ្ឈប់រុស្ស៊ី។

លោកនិយាយថា “អ្នកបានអនុវត្តទណ្ឌកម្ម យើងដឹងគុណ។ ទាំងនេះគឺជាជំហានដ៏មានឥទ្ធិពល ប៉ុន្តែវាយឺតពេលបន្តិចហើយ”។ លោកបន្ថែមថា ប្រសិនបើមានការដាក់ទណ្ឌកម្មការពារជាមុន ប្រហែលរុស្ស៊ីមិនធ្វើសង្រ្គាមទេ”។
លោកក៏បានចង្អុលទៅបំពង់បង្ហូរឧស្ម័ន Nord Stream 2 ផងដែរ ដោយលោកបានលើកឡើងថា ប្រសិនបើវាត្រូវបានបិទមុននេះ រុស្ស៊ីនឹងមិនបង្កើតវិបត្តិឧស្ម័នឡើយ។

បន្ទាប់មក លោក Zelensky ក៏បានអង្វរករប្រទេសជិតខាង ឲ្យអនុម័តសំណើរបស់អ៊ុយក្រែនដើម្បីចូលជាសមាជិកសហភាពអឺរ៉ុបផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Zelensky បានធ្វើសុន្ទរកថាជាច្រើនទៅកាន់សភាជុំវិញពិភពលោក ហើយលោកមិនខ្លាចក្នុងការរិះគន់ប្រទេសលោកខាងលិចនោះទេ ចំពោះអ្វីដែលលោកមើលឃើញថា ជាការបរាជ័យក្នុងការផ្តល់ការគាំទ្រគ្រប់គ្រាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចំណុចសំខាន់ៗដែលមេដឹកនាំពិភពលោក លើកឡើងក្នុងកិច្ចប្រជុំកំពូល ណាតូ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


