សន្តិសុខសង្គម
ក្រុមគ្រួសារប្តឹងជនបែកថ្នាំ ដែលប៉ុនប៉ងវាយសម្លាប់ឪពុកម្តាយ
ភ្នំពេញ ៖ យុវជនបែកថ្នាំម្នាក់ត្រូវបានក្រុមគ្រួសារទូរសព្ទប្តឹងទៅឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យចាប់ខ្លួន ក្នុងពេលដែលជនបែកថ្នាំរូបនេះ ប៉ុនប៉ងវាយសម្លាប់ឪពុកម្តាយហើយថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិក្នុងផ្ទះទៀត។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី២៦ ខែមីនា នៅផ្ទះគ្មានលេខភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនបែកថ្នាំដែលក្រុមគ្រួសារបានប្តឹងឲ្យចាប់ខ្លួននេះមានឈ្មោះ បូផល ពុទ្ធិចេស្ដា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅចំណុចកើតហេតុ។ ដោយឡែកក្រុមគ្រួសារដែលប្តឹងទៅសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួននេះត្រូវជាបងបង្កើតជនបែកថ្នាំឈ្មោះហួន ចិឌន ភេទប្រុស អាយុ៤៣ឆ្នាំ។

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា ជនបែកថ្នាំខាងលើតែងតែបង្កហិង្សាវាយធ្វើបាបឪពុកម្តាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តអ្នកជិតខាងជាញឹកញាប់ពេក ទើបក្រុមគ្រួសារសម្រេចប្តឹងទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឲ្យចុះមកចាប់ខ្លួននេះ។

លោកសេង វ៉ាន់ថា បានបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះកម្លាំងអាវុធហត្ថបានបញ្ជូនជនបែកថ្នាំនេះទៅធ្វើការអប់រំនៅមណ្ឌលបន្សាបថ្នាំញៀននៅឃ្មួញ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


