សន្តិសុខសង្គម
សូមប្រុងប្រយ័ត្ន ! បុរសម្នាក់ស្លាប់ដោយសារពុលថ្នាំគីមីចាក់ចូលក្នុងបង្គន់
បុរសវ័យ៤២ឆ្នាំម្នាក់បាត់បង់ជីវិត ដោយសារពុលថ្នាំគីមីម្យ៉ាង ដែលត្រូវបានប្រើប្រាស់ សម្រាប់ចាក់ចូលក្នុងបង្គន់កុំឱ្យស្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លី សុធា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ប្រភពពីសាច់ញាតិបានរៀបរាប់ថា មុនពេលកើតហេតុដោយសារបង្គន់ក្នុងផ្ទះស្ទះ ទើបជនរងគ្រោះបានយកថ្នាំដែលទិញតាមអនឡាញ(online) មកចាក់ចូលក្នុងបង្គន់ដើម្បីកុំឲ្យស្ទះទៀត ចំនួន២ដប ដោយមិនបានពាក់ម៉ាស់នោះទេ និងបាននៅដុះលាងបន្ទប់ទឹកបន្តទៀតជាហេតុធ្វើឲ្យឈួលចូលច្រមុះ។

ខណៈដែលជនរងគ្រោះកំពុងសម្អាតក្នុងបន្ទប់ទឹកក៏មានអាការៈមិនស្រួលខ្លួនធីងធោង ថែមទាំងមានក្អួតចង្អោរទៀតផង ហើយក៏បានឲ្យក្រុមគ្រួសារកោសខ្យល់ តែមិនធូរស្រាល ក៏ហៅរថយន្តសង្គ្រោះមកដឹកទៅព្យាបាលនៅមន្ទីរពេទ្យ តែពេលរថយន្តសង្គ្រោះមកដល់ជនរងគ្រោះក៏បានផុតដង្ហើមទៅហើយ។

មន្ត្រីជំនាញបានចុះមកធ្វើការពិនិត្យកោសល្យវិច័យលើសាកសព លទ្ធផលគឺជនរងគ្រោះពិតជាស្លាប់ដោយសារថ្នាំដាក់បង្គន់កុំឲ្យស្ទះប្រាកដមែន។នេះបើតាមការបញ្ជាក់របស់លោក ចននី លី (Johny Ly)ដែលអះអាងថា ត្រូវជាមិត្តភ័ក្ដិរបស់ជនរងគ្រោះប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ